ភ្នំពេញ៖កាលពីវេលាម៉ោង១៤និង៤០នាទីរសៀលថ្ងៃទី៩ ខែមករាឆ្នាំ២០១១មាននារីក្រមុំម្នាក់ដែលមានអាយុក្រោម២០ឆ្នាំ បានជិះរថយន្តលុចស៊ីសពណ៌សRX300គ្មានស្លាកលេខបានបើកមកឈប់នៅចំ កណ្ដាលស្ពានព្រះមុនីវង្សថ្មីហើយចុះពីលើរថយន្តស្ទុះឡើងទៅ បង្កាន់ដៃស្ពានប្រុងលោតចុះទៅក្នុងទន្លេតែបានអាជ្ញាធរសង្កាត់ នគរបាលចរាចរខណ្ឌមានជ័យឃាត់ទាន់ធ្វើឲ្យមានការស្ទះចរាចរអស់រយៈ ពេលជិត២ម៉ោងនៅលើស្ពាន។
តាមប្រភពព័ត៌មានពីលោកអនុសេនីយ៍ទោ ទិត្យចំរើនប្រធានផ្នែកសណ្ដាប់ធ្នាប់ចរាចរខណ្ឌមានជ័យបានប្រាប់ ឲ្យដឹងថានៅម៉ោងកើតហេតុមានក្មេងស្រីម្នាក់អាយុប្រហែល១៧ឆ្នាំ ទៅ១៨ឆ្នាំស្លៀកខោខ្លីត្រឹមជង្គង់មានឆ្នូតខៀវលឿងសពាក់អាវយឺត ដៃខ្លីក្នុងសំលៀកបំពាក់នៅផ្ទះបានបើករថយន្តម៉ាកលុចស៊ីសចេញពី ក្បាលថ្នល់ឡើងលើស្ពានព្រះមុនីវង្សថ្មីហើយពេលទៅដល់កណ្ដាលទ្រូង ស្ពាននារីខាងលើបានបើកអែបរថយន្តមកស្ដាំដៃរួចស្ទុះឡើងលើ បង្កាន់ដៃស្ពានប្រុងលោតចូលទន្លេក៏ត្រូវបានកម្លាំងនគរបាលយាម ស្ពានរួមនិងអ្នកដំណើរបានចូលទៅសង្គ្រោះដោយបានលួងលោមឲ្យនារី ខាងលើចុះមកដោយសម្រួលតែការលួងលោមហាក់ដូចជាគ្មានប្រសិទ្ធិភាព ព្រោះនាងនៅតែប្រតាយប្រតប់ប្រុងលោតចុះហើយភ្លាមៗនោះដែរក៏មាន បងប្អូនក្នុងនោះមានម្ដាយបង្កើតជិះរថយន្តមកបន្តបន្ទាប់ចំនួន៥ គ្រឿងសុទ្ធតែរថយន្តទំនើបៗនាំនាងចូលទៅក្នុងរថយន្តកាមរីបាឡែន ហើយក្នុងនោះមានថៅកែហាងថតរូបមួយនៅឯក្រសួងធនធានទឹក ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្សសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ដែលគេដឹងថាជាបងប្អូនបានចាប់គ្រៀកនាងក្រមុំ រួចជិះចេញទៅបឹងត្របែកព្រោះខ្លាចភ្ញាក់ផ្អើលខ្លាំងពេក៕
http://www.kampucheathmey.com/local-...-11-22-52.html