ប្លែកៗ៖ នៅពេលដែលគេបង្ហាញសត្វខ្យងម៉្យាង ដែលខ្លួនរបស់វា គ្នានសំបកដូចខ្យងធម្មតា តែខ្លួនវា បែរជាដូចដុំឈាមក្រហមនោះ គឺត្រូវបានមនុស្សជាច្រើន មានការភ្ងាក់ផ្អើលនិងចម្លែកចិត្ដជាខ្លាំង។

width=445

សត្វខ្យងដែលចម្លែកនោះ ត្រូវបានគេជួប្រទះនៅ តាមតំបន់ភ្នំ Kaputa ដែលជាតំបន់ដាច់ស្រយ៉ាលមួយ នៅក្នុងប្រទេសអូស្រ្ដាលី។លោក Michael Murphy ដែលជាអ្នកជំនាញ ធ្វើការក្នុងសួនសត្វ បាននិយាយថា វាពិតជាសត្វខ្យង ដែលចម្លែកមែន ហើយខ្យងនេះទៀតសោតគឺមានប្រវែងដល់ទៅ ២០សង់ទីម៉ែត្រ។

width=445

តំបន់ភ្នំដាច់ស្រយ៉ាល នៅប្រទេសអូស្រ្ដាលី

width=445ទោះបីជាយ៉ាងណាក៏ដោយ ក៏មានក្រុមអ្នកវិទ្យាសាស្រ្ដ ជាច្រើន បានធ្វើការស្រាវជ្រាវទៅលើប្រភេទខ្យងនេះផងដែរ   ដើម្បីអោយដឹងអំពីអាយុកាល  នៃការកកើតរបស់វា​ និងរយៈពេលនៃការរស់នៅរបស់វា ដើម្បីធ្វើការអភិរក្សបន្ដ សត្វចម្លែកមួយនេះ សម្រាប់មនុស្សជំនាន់ក្រោយបានឃើញ៕

ដោយ៖ រដ្ឋាប្រភព៖ research