មនុស្សភាគច្រើនដឹងថា ការទទួលទានផ្លែប៉មមួយ ជារៀងរាល់ថ្ងៃ អាចជួយឱ្យរាងកាយមានសុខភាពល្អ។ ប៉ុន្តែ មានមនុស្សតិចតួចណាស់ ដែលដឹងថាការទទួលទានផ្លែចេកមួយផ្លែ ជារៀងរាល់ថ្ងៃនោះ ក៏អាចជួយឱ្យរាងកាយរបស់អ្នកមានសុខភាពល្អបានផងដែរ។
ផ្លែចេក មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដោយសារតែផ្លែចេកមានផ្ទុកនូវវីតាមីនជាច្រើន និងសារធាតុចិញ្ចឹមផ្សេងៗ ទៀត មានដូចជា៖ វីតាមីន A, C និង B6, សារជាតិដែក ស៊ុលផួរ កាល់ស្យូម ម៉ាញ៉េស្យូម ស័ង្កសី សូឌីយ៉ូម ប៉ូតាស្យូម និងសារធាតុស្ករធម្មជាតិ ដូចជា ស្ករនៅក្នុងផ្លែ និង ទឹកឃ្មុំ។ល។ វីតាមីន និង សារធាតុចិញ្ចឹមទាំងអស់នេះ ធ្វើឱ្យផ្លែចេកក្លាយទៅកំពូលអាហារ ដែលមានអត្ថប្រយោជន៍បំផុតសំរាប់ទ្រទ្រង់សុខភាពរាងកាយរបស់មនុស្សប្រចាំថ្ងៃ បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សុខភាពដ៏សំខាន់បំផុត ដែលទទួលបានមកពីការទទួលទានផ្លែចេក។

ជួយទ្រទ្រង់សុខភាពបេះដូង៖ ផ្លែចេកសម្បូរដោយសារធាតុប៉ូតាស្យូម ជាតិរ៉ែ ដែលមានតួនាទី យ៉ាងចម្បងក្នុងការ ការពារសុខភាពបេះដូង។ សារធាតុប៉ូតាស្យូម ជ្រាបចូលទៅកោសិកា តាមរយៈរាងកាយ និង ជួយប្រព័ន្ធឈាមរត់ នាំយកអ៊ុកស៊ីហ្សែន ទៅកាន់ខួរក្បាល។ហើយវាក៏ជួយ ទ្រទ្រង់ចង្វាក់បេះដូងឱ្យលោតទៀងទាត់ និង មានតុល្យភាព ក្នុងរាងកាយ។មនុស្សដែលទទួលទានអាហារមានផ្ទុកនូវសារធាតុប៉ូតាស្យូមខ្ពស់ ដូចជា ផ្លែចេក អាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការដាច់សរសៃឈាមខួរក្បាល សម្រួលឱ្យសម្ពាធឈាមដើរទៀងទាត់ និង ការពារប្រភេទនៃជំងឺបេះដូងផ្សេងៗ ទៀត បានយ៉ាងប្រសិទ្ធិភាព។ជួយឱ្យភ្នែកមានសុខភាពល្អ៖ ផ្លែចេកមានផ្ទុកនូវវីតាមីន A, សារធាតុ fat-soluble ដែលអាចជួយទ្រទ្រង់សុខភាពភ្នែកបានយ៉ាងប្រសើរដូចជា៖ ជួយការពារគ្រោះថ្នាក់នៃជំងឺងងឹតពេលយប់ (ជំងឺខ្វាក់មាន់)។ យោងតាម ការសិក្សាមួយបានចេញផ្សាយក្នុងឯកសារវេជ្ជវិជា្ជព្យាបាលរោគភ្នែក បានឱ្យដឹងថា ការទទួលទានផ្លែចេក ៣ ឬ ច្រើន ក្នុង មួយថ្ងៃ អាចកាត់បន្ថយគ្រោះថ្នាក់នៃភ្នែកចុះអន់ថយ។
ជួយសម្រកទម្ងន់៖ ប្រសិនបើអ្នកកំពុងស្វែងរកប្រភេទអាហារណា ដែលអាចជួយឱ្យអ្នកសម្រកទម្ងន់បានឆាប់រហ័ស ហើយមិនប៉ះពាល់ដល់សុខភាពនោះ យើងសូមណែនាំអ្នក ឱ្យទទួលទានផ្លែចេក។ ផ្លែចេក គឺជាជម្រើសដ៏ល្អបំផុតក្នុងការសម្រកទម្ងន់ ដោយសារតែផ្លែចេក មានផ្ទុកនូវសារជាតិខ្លាញ់តិច មានផ្ទុកសារធាតុសរសៃ និង វីតាមីនជាច្រើនទៀត។ សារធាតុសរសៃ ដែលមាននៅក្នុងផ្លែចេកនឹងជ្រាបចូលទឹក និង រំលាយអាហារយឺតៗដែលអាចជួយអ្នក ឱ្យមានអារម្មណ៍ថាឆ្អែត បានយូរ៕
ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies