Apple អាចនឹងបំពាក់ភ្លើង flash LED ក្បែរកាមេរ៉ាមុខ ដើម្បីជួយឱ្យការថតរូបសែលហ្វី នៅកន្លែងងងឹត បានច្បាស់ជាងមុន។

/

ឯកសារដែលត្រូវបានគេយល់ថាជាការណែនាំដំឡើង iPhone 7 នៅក្នុងក្រុមហ៊ុនផលិត បានបែកធ្លាយព័ត៌មាន ហើយត្រូវបានចុះផ្សាយនៅលើទំព័រ Nowhereelse។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ចំណារសម្គាល់សម្រាប់ផ្នែកខាងមុខរបស់ម៉ាស៊ីន លេខកូដ D12 គឺ “ឡែន Strobe និង LED”។ ឃ្លានេះ គឺដូចទៅនឹងការបកស្រាយអំពីកាមេរ៉ាក្រោយ ដែលត្រូវបានដាក់លេខកូដថា H12។

ការបង្ហាញខ្លួនរបស់អក្សរ LED ក្នុងចំណារសម្គាល់របស់កាមេរ៉ា ធ្វើឱ្យអ្នកជំនាញការយល់ថា iPhone 7 អាចនឹងត្រូវបានបំពាក់នូវភ្លើង flash នៅផ្នែកខាងមុខ។ ក្រៅពីនេះ iPhone 7 ត្រូវបានគេយល់ឃើញថា មិនមានអ្វីខុសប្លែកច្រើន បើធៀបនឹង iPhone 6 និង 6s ។

កាលពីឆ្នាំទៅ ជំនួសឱ្យភ្លើង flash ពិតប្រាកដ ក្រុមហ៊ុន Apple បានឧទ្ទេសនាមមុខងារអេក្រង់បើកភ្លើងដោយស្វ័យប្រវត្ត នៅពេលអ្នកប្រើប្រាស់ថតសែលហ្វី ដើម្បីបង្កជាពន្លឺ ជះទៅលើផ្ទៃមុខ។ ប៉ុន្តែ វិធីនេះ មានប្រសិទ្ធភាពតែនៅពេលគេថតជិតប៉ុណ្ណោះ។

iPhone 7 នឹងចាប់ផ្ដើមអនុញ្ញាតឱ្យបញ្ជាទិញជាមុន ចាប់ពីថ្ងៃទី ៩កញ្ញាខាងមុខ។ ព្រឹត្តិការណ៍ឧទ្ទេសនាម iPhone 7 នឹងត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃ មុនថ្ងៃដាក់ឱ្យបញ្ជាទិញ។ មុននេះ ប្រភពព័ត៌មានជាច្រើន បានអះអាងថា Apple នឹងបោះបង់គ្រាប់ចុច Home ចាប់តាំងពីកំណែ iPhone 7 (ឬអាចនៅលើកំណែ iPhone 6SE)។ ប្រព័ន្ធមេដែកមួយនឹងត្រូវបានដាក់នៅខាងក្រោមប៊ូតុងថាច់ Home ហើយវានឹងញ័រតិចៗ នៅពេលចុចលើវា។ ក្រៅពីនេះ iPhone 7 នឹងបោះបង់រន្ធដោតកាស ដោយរើទៅប្រើជាមួយរន្ធ lightning ។ iPhone 7 Plus នឹងមានកាមេរ៉ាភ្លោះ ក្នុងនោះ មានកាមេរ៉ាមួយ មានទំហំ 12 megapixel ។

/

ចំនុច D12 មានចំណារ​សម្គាល់ថា ជា ឡែន និង​ភ្លើង flash LED 

/

/

/

ប្រែសម្រួល ៖ បុត្រា