អាមេរិច ៖ កូនសិស្សវិទ្យាល័យម្នាក់បាន ស្តីអោយគ្រូរបស់ខ្លួន ដោយសារមិនពេញចិត្តនឹងការបង្រៀនរបស់គ្រូ ដែលតែងតែអង្គុយមួយកន្លែង ហើយគ្រាន់តែនិយាយ ។
កូនសិស្សម្នាក់នេះឈ្មោះថា Jeff Bliss មានអាយុ ១៨ ឆ្នាំ ជាសិស្សនៅវិទ្យាល័យ Duncanvilleរដ្ឋ Texas សហរដ្ឋអាមេរិច បានងើបឡើងដើរចេញពីថ្នាក់ ដោយសារតែមិនពេញចិត្តការស្តីនិង ការបង្រៀនរបស់គ្រូមួយនេះ ។ Jeff Bliss និយាយថា គ្រូបង្រៀនគួរតែ ចេញមកបង្រៀនសិស្ស និង ចូលរួមសកម្មភាពជាមួយសិស្សអោយបានច្រើន មិនមែនគ្រាន់តែអង្គុយនៅតុគ្រូហើយ បានត្រឹមតែស្តីអោយ និង និយាយច្រើននោះទេ ។ Jeff បន្តថា បើគ្រូបង្រៀនចង់អោយសិស្សមានភាពសប្បាយរីករាយក្នុងការរៀន ចឹងគ្រូត្រូវតែងើបមកបង្ហាត់ និង និយាយជាមួយសិស្សទល់មុខ ទើបធ្វើអោយមានភាពស្និតស្នាល ហើយការសិក្សាក៏កាន់តែល្អ ។ Jeff បញ្ចប់ដោយនិយាយថា គេងើបឡើងមកស្តីអោយអ្នកគ្រូ គឺព្រោះតែសំរាប់ប្រទេសជាតិបើសិនជាគ្រូមិនខំប្រឹង ដើម្បីសិស្សទេ តើមានអ្នកណាជួយជាតិទៅថ្ងៃមុខ? និយាយចប់ Jeff ក៏ដើរចេញខាងក្រៅបាត់ ៕
ក្នុងបទសំភាសន៍ជាមួយប៉ុស្ត៍ទូរទស្សន៍មួយ Jeff និយាយថា គេគ្មានការសោកស្តាយចំពោះអ្វីដែលខ្លួនបាននិយាយឡើយ ព្រោះគេជឿជាក់ថា វាគឺជារឿងមួយដែលមានសិស្សជាច្រើនចង់និយាយចេញមក ដូចដែលគេបានស្តីអោយគ្រូម្នាក់នោះ ។ Jeff ធ្លាប់បោះបង់ការសិក្សាអស់១ ឆ្នាំដោយសារតែជាប់ពាក់ពាន់នឹងរឿងខ្លះ តែបានត្រឡប់មកចូលរៀនវិញព្រោះគេបានគិតថា បើសិនជាគ្មានចំណេះ គេមិនអាចឈានលើផ្លូវណាមួយឡើយ នៅថ្ងៃអនាគត ។ គួរបញ្ជាក់ផងដែរថា Jeff មិនបានដឹងថា មិត្តភក្តិរបស់ខ្លួនបានថត សកម្មភាពរបស់ខ្លួនពេលដែលស្តីអោយគ្រូនោះទេ ហើយពេលនេះវីដេអូមួយនេះ ត្រូវបានចែកចាយពេញប្រព័ន Internet ជាពិសេសទំព៏រYoutube ៕
ដោយ ៖ កុសលប្រភព ៖ wfaa