នៅដែលពេលសំណូមពរសុំរាប់អានមិត្តនៅលើ Facebook ត្រូវបានបដិសេធ រឺ ignore នោះការកើតមានអារម្មណ៍ឈឺចិត្តក៏មិនខុសគ្នាទៅនឹងការសុំរាប់អានមិត្តនៅក្នុងពិភពនៃជីវិតរស់នៅខាងក្រៅនោះដែរ។

ក្រុមអ្នកវិទ្យាសាស្រ្តទូទៅបានលើកឡើងថា នៅពេលដែលត្រូវបានបដិសេធនៅលើប្រព័ន្ធអ៊ីនធើណែត នោះនឹងធ្វើអោយមនុស្សទាំងឡាយឈានទៅកើតមានអារម្មណ៍យល់ថា ខ្លួនឯងអាក្រក់ ឯកោ រឺមានការព្រងើយកន្តើយពីអ្នកជុំវិញខ្លួន ជាដើម...។ ការស្រាវជា្រវក៏បានរកឃើញដែរថា ចំពោះមនុស្សភាគច្រើន បើទោះបីជា អ៊ីនធើណែត គ្រាន់តែជាពិភព សប្បនិម្មិត មួយក៏ដោយ ប៉ុន្តែគឺដូចជាផ្នែកពិតមួយនៅក្នុងជីវិតរស់នៅរបស់ពួកគេយ៉ាងដូច្នោះដែរ។
លោក Joshua Smyth សាស្រ្តាចារ្យផ្នែកសុខភាពកាយវិការ (Biobehavioral Health) បានមានប្រសាសន៍ថា ប្រសិនបើធ្លាប់កើតមានអារម្មណ៍មិនល្អនៅពេលត្រូវគេ ignore នៅលើ Facebook នោះអ្នកមិនឯកោនោះឡើយ ព្រោះថា Facebook គឺជាកន្លែងបណ្តុំនៃអ្នកប្រើប្រាស់រហូតដល់ជាង ៨០០ លាននាក់ គឺជាកន្លែងសំរាប់បង្កើតទំនាក់ទំនងសង្គមមួយដ៏ធំ។ ប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមិនអាចជួយអោយមនុស្សមួយចំនួនធ្វើការបោះបង់ចោលនូវអារម្មណ៍មិនល្អនេះបាននៅពេលដែលពួកគេធ្វើប្រាស្រ័យទាក់ទងផ្ទាល់នោះឡើយ។
ប្រហែលជាមនុស្សគ្រប់គ្នាសុទ្ធតែជឿថា នៅពេលដែលត្រូវបានគេបដិសេធ រឺ ignore នៅក្នុងពិភពមួយដូចជាអ៊ីនធើណែតនេះ នឹងមិនធ្វើអោយគេមានការឈឺចាប់ដូចនៅក្នុងពិភពរស់នៅពិតនោះទេ។ ប៉ុន្តែការស្រាវជ្រាវរបស់ក្រុមលោក Smyth បានលើកឡើងផ្ទុយពីនេះទៅវិញ ដោយបានលើកឡើងដឹងថា គ្រប់គ្នានឹងត្រូវប្រឈមមុខជាមួយនឹងប្រតិកម្មផ្នែកផ្លូវអារម្មណ៍ប្រហាក់ប្រហែលគ្នានឹង មនុស្សពិតបដិសេធដូច្នោះដែរ។
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវខាងលើក៏បានបញ្ជាក់ផងដែរថា របកគំហើញនេះមានភាពសុក្រឹតតែចំពោះបណ្តាសិស្ស និស្សិត ,អ្នកដែលធំដឹងក្តីជាមួយ Internet និងបច្ចេកវិទ្យាដែលទាក់ទងប៉ុណ្ណោះ ប៉ុន្តែមិនមានភាពសុក្រឹតចំពោះអ្នកដែលមានប្រាស្រ័យតិចតួចជាមួយបច្ចេកវិទ្យា និងទំនាក់ទំនងពីចំងាយនោះឡើយ៕
ប្រភព៖ DailyMailដោយ៖ រស្មី