ដើម្បីបិទបាំងសុដន់របស់ខ្លួននៅចំពោះមុខកាមេរ៉ា កំពូលតារារបស់ជប៉ុន នាង Tomomi Kasaiបានអនុញ្ញាតឱ្យក្មេងប្រុសម្នាក់ យកដៃមកគ្របលើពីលើដើមទ្រូវរបស់នាង ទង្វើនេះ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាង់ទស្សនិកជន។
ទំព័រ Oricon  របស់ ជ៉ុន កាលពីម្សិលមិញ   បានចុះផ្សាយពីរឿង តារាចម្រៀង   និងបង្ហាញម៉ូដកើតឆ្នាំ ១៩៩១ គឺនាង Tomomi Kasai  ដែលបានធ្វើឱ្យមានប្រតិកម្មខាងលើ។   នៅក្នុងកម្រងរូបថតសិចស៊ីរបស់នាង ដែលត្រូវបានបង្ហោះកាលពីពេលថ្មីៗនេះ មានរូបថតមួយសន្លឹកបង្ហាញកាយវិការដ៏មិនគួរឱ្យកើតឡើងមួយ   ដោយស្រីស្អាតរូបនេះអាក្រាតល្វែងលើ និងឱ្យក្មេងប្រុសម្នាក់ឈរពីក្រោយ និងយកដៃមកបិទសុដន់របស់នាង។សាធារណជនជប៉ុន មានការមិនសប្បាយចិត្ត ហើយអ្នកខ្លះក៏បានរិះគន់យ៉ាងចាស់ដៃ ដោយថ្លែង

ថា នេះជាអំពើខ្វះការពិចារណារបស់តារាស្រីវ័យ ២២ឆ្នាំរូបនេះ។ ជាងនេះ ក៏មានអ្នកខ្លះរិះគន់ថាសកម្មភាពរបស់នាង គឺជាការរលោភសិទ្ធិកុមារ។

សូមបញ្ជាក់ថា Tomomi Kasai គឺជាសមាជិកម្នាក់របស់ក្រុមចម្រៀង   AKB48 ដ៏ល្បីឈ្មោះនៅជប៉ុន។ ក្រុមនេះ មានសមាជិកពេញសិទ្ធិចំនួន ៦៤នាក់ នឹងត្រូវបានចែកជា ៤ក្រុមតូចៗ   គឺក្រុមA, K, B និង ៤ (Tomomi Kasai ស្ថិតនៅក្នុងក្រុម B)។ AKB48 ក៏ធ្លាប់ត្រូវបាន Guinnes   ទទួលស្គាល់ថាជាក្រុមដែលមានសមាជិកច្រើនបំផុតក្នុងលោក កាលពីឆ្នាំ ២០១០។

គួររំលឹកដែរថា នៅមុនពេលការបញ្ចេញរូបថតខាងលើ Tomomi Kasai ធ្លាប់បានប្រកាសថា នឹងចាកចេញពីក្រុម AKB48 ។ ដូច្នេះ ការដែលនាងបញ្ចេញរូបថតដែលគួរឱ្យរិះគន់ខាងលើ គឺជាការបង្កភាពភ្ញាក់ផ្អើល ដើម្បីបានឈ្មោះកាន់តែល្បីល្បាញទៀតតែប៉ុណ្ណោះ។

width=406​​​​      Tomomi Kasai ព្រលែងដើមទ្រូង ឱ្យក្មេងប្រុសបិទបាំងwidth=409      សមាជិករបស់ក្រុម AKB48 ​ដែលមាន ៦៤នាក់

 

ដោយ ៖ សីហាប្រភព ៖ Oricon