ព័ត៌មានកីឡា៖ យោងតាមការចុះផ្សាយរបស់គេទំព័រ express បានបង្ហាញឲ្យដឹងថា​ ក្លឹប Chelsea បានត្រៀម​លុយជាស្រេចដល់ទៅ ៣៣ លានផោន សម្រាប់ដេញថ្លៃយកកីឡាករ ខ្សែការពារ របស់ក្លឹប PSG ក្នុងរដូវកាល​ផ្ទេរកីឡាករខាងមុខនេះ ។ 

ខ្សែការពារ វ័យក្មេង របស់ក្លឹប PSG ឈ្មោះថា Marquinhos បានក្លាយជាមុខសញ្ញាយ៉ាងសំខាន់របស់ក្លឹប​តោខៀវ Chelsea ក្នុងរដូវកាលខាងមុខ បន្ទាប់ពីបរាជ័យ តាមទិញកីឡាករ Everton ឈ្មោះថា John Stones​កាលពីរដូវកាលមុន។​ ប្រភពដដែលបានបន្ដទៀតថា ថ្វីត្បិតការដេញថ្លៃនេះ មិនទាន់បានបង្ហាញជា រូបរាង​ក៏ពិតមែន ប៉ុន្ដែការឆ្លើយតប របស់ថ្នាកដឹកនាំក្លឹប PGS លោក Nasser Al-Khelaifi បានបោះពាក្យមកមុនហើយ ថាមិនព្រមទទួលនោះទេ ។​

បើយោងតាមការអះអាងរបស់ ទស្សនាវដ្ដីបារាំង Le10 Sport ចុះផ្សាយថា​ Chelsea នៅបន្ដមហិច្ឆិតា តាមទិញយកកីឡកររូបនេះ ប៉ុន្ដែរង់ចាំមើលរដូរកាលឈានជើងមកដល់។ 

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ express