ពេលដែល Android 4.4 បានបង្ហាញខ្លួននៅថ្ងៃដំបូងនៃ ខែវិច្ឆិកា ក្រុមហ៊ុនទូរស័ព្ទមួយចំនួនដូចជា HTC, Motorola បានបញ្ចេញព័ត៌មានស្តីពីការ Update ឡើង Version Android ថ្មីបំផុតសម្រាប់ឧបករណ៍ Mobile របស់ខ្លួន។ពេលនេះ Sony ក៏បានប្រកាសជាផ្លូវការ ស្ទីពីការ Update បណ្តាឧបករណ៍ Xperia ឡើង Version Android 4.4 Kit Kat និង Android 4.3។ ក្នុងនោះពួកគេបាននិយាយថា បណ្តាឧបករណ៍ ដែលអាច Update ឡើង Android 4.4 Kit Kat រួមមាន Xperia Z, Xperia ZL, Xperia Z Ultra, Xperia Z1 និង Xperia Tablet Z។ ជាក់ស្តែង ក្រុមហ៊ុនមិនទាន់បញ្ជាក់ច្បាស់ពីពេលវេលា ជាក់លាក់ នៃការអាប់ឌេតនេះទេ។ នៅចំពោះមុខ បណ្តាឧបករណ៍ Xperia ខាងលើ រួមបន្ថែមនឹង Xperia ZR, Xperia SP នឹងត្រូវបានអាប់ឌេតឡើង Version Android 4.3 Jelly Beanចាប់ពីខែធ្នូ ខាងមុខនេះតទៅ។

/ ក្នុងនោះឧបករណ៍ Xperia មួយចំនួនរួមមាន Xperia T, Xperia TX và Xperia V ដែលកំពុងតែប្រើ Android 4.1 ក៏អាចអាប់ឌេតឡើង Android 4.3 បានចាប់ពីខែធ្នូ ខាងមុខនេះ ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- មិត្តភក្តិក្លាយជាស្នេហា ចុងក្រោយស្នេហាក្លាយជាអ្វីទៅ?- ដឹងទេថា iPad Air ស្រាលយ៉ាងណាទៅ?- ឆយី ព្រលែងដើមទ្រូងម៉ាឈ្នះដៃ អង្រួនបុរសៗ ឲ្យឈ្លក់វង្វេង នៅអូស្ត្រាលី- Apple ជាប់ជា Brand Name ដែលថ្លៃជាងគេបំផុត នៅលើពិភពលោក ជាលើកទី៣- ផ្អើលអស់ភ្ញៀវពេញរោងការ ព្រោះតែនំខេកដ៏រន្ធត់ ជារូបក្បាលកូនកំលោះ និងកូនក្រមុំ

ប្រែសម្រួល៖ សិលាប្រភព៖ tinhte