
គ្រឿងផ្សំ - បង្គា 12 ទៅ 14 ក្បាល - ទឹកឃ្មុំ 2 ស្លាបព្រា - ប្រេងឆា 2 ស្លាបព្រា + 1 ស្លាបព្រាកាហ្វេ - ទឹកក្រូចឆ្មា 1 ស្លាបព្រាកាហ្វេ - ខ្ទឹមសជញ្ជ្រាំ 1 ស្លាបព្រាកាហ្វេ - អំបិល និងម្រេច - ខ្ទឹម(ដើម) 2 ដើម កាត់ខ្លីៗប្រវែង 5 សង់ទីម៉ែត្រ - ក្រូចឆ្មា 2 ឬ បីចំណិត វិធីចំអិន ១/ លាយគ្រឿងផ្សំ ទាំងអស់បញ្ចូលគ្មា ដើម្បីធ្វើទឹកជ្រលក់លើកលែងតែបង្គា និងខ្ទឹមដើម។ ២/ លាងបង្គា និង ចម្រោះទឹក បន្ទាប់មក ប្រឡាក់បង្គាជាមួយ ទឹកជ្រលក់ទុកឲ្យ ចូលជាតិយ៉ាងតិច 30 នាទី។ ៣/ ឡប់ឡែប្រេងឆាជាមួយនឹងខ្ទះ ពេលប្រេងឆាក្តៅ ដាក់បង្គាចូលឆាប្រហែល ៥ នាទី។ ៤/ ហាន់ខ្ទឹមបារាំង រួចបង់ចូលក្នុងខ្ទះបង្គា រួចឆាត្រលប់ឲ្យលឿន ៥/ ដួសបង្គាដាក់ក្នុងចាន ជាការស្រេច៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian