ជនពិការនានា អាចបញ្ជាបានទៅលើអវយវៈសិប្បនិម្មិតដែលភ្ជាប់នៅលើរាងកាយរបស់ខ្លួន ដែលបានដាច់ ឬពិការ។

/

Cuborg គឺជាពាក្យមួយដែលសំដៅទៅលើសត្វដែលអាចរស់នៅបាន បើទោះខ្លួនមានអវយវៈពាក់កណ្ដាលជាធម្មជាតិ និងពាក់កណ្ដាលជារបស់សិប្បនិម្មិត។ ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ពិភពលោក នឹងមានមនុស្សពាក់កណ្ដាលយន្ដ ពាក់កណ្ដាលធម្មជាតិ ក្នុងពេលដ៏ខ្លីខាងមុខ។

ការសិក្សាស្រាវជ្រាវ និងបង្កើតអវយវៈសិប្បនិម្មិត ដើម្បីជំនួសឱ្យអវយវៈដែលត្រូវខូចខាត ឬពិការនៅលើរាងកាយមនុស្ស បានឈានដល់កម្រិតកំពូលថ្មីមួយ។ ជាច្រើនឆ្នាំចុងក្រោយនេះ ពិភពលោក បានឃើញមានការប្រើប្រាស់អវយវៈសិប្បនិម្មិតជាហូរហែរ។ ប៉ុន្ដែ ការដាក់អវយវៈសិប្បនិម្មិត ត្រូវបានគេធ្វើឡើង ភាគច្រើន តែក្នុងផ្នែកតូចតាច ដូចជា ដៃសិប្បនិម្មិតជាដើម ជាក់ស្ដែងដូចករណីលោក Les Baugh ។

/

លោក Les Baugh បានបាត់បង់ដៃទាំងស្រុង ទាំងពីររបស់ខ្លួន នៅក្នុងករណីគ្រោះថ្នាក់ កាលពី ១០ឆ្នាំមុន ហើយពេលនេះ ដោយសារតែមានការប្រឹងប្រែងពីក្រុមអ្នកវិទ្យាសាស្ដ្រ នៅសកលវិទ្យាល័យ John Hopkins លោក Les Baugh មានសង្ឃឹម ក្នុងការបានប្រើប្រាស់ដៃ ដូចដើម។ បច្ចុប្បន្ន លោក កំពុងតែរៀនប្រើប្រាស់ដៃសិប្បនិម្មិតនេះ ដោយការបញ្ជាផ្ទាល់ពីសញ្ញាខួរក្បាលរបស់គាត់។

/

ដំណើរការរបស់ដៃសិប្បនិម្មិតនេះ នោះគឺការទទួលសញ្ញាពីខួរក្បាល តាមរយៈសរសៃប្រសាទដែលបានភ្ជាប់រវាងដៃយន្ដ និងស្មារបស់មនុស្ស។ ជោគជ័យនៃបច្ចេកវិទ្យាខាងលើនេះ បានឱ្យយើងដឹងថា បណ្ដាអវយវៈសិប្បនិម្មិតទាំងអស់ គឺអាចត្រូវបានបញ្ជាដោយខួរក្បាលមនុស្ស ហើយមិនយូរទៀតនោះទេ មនុស្សអាចប្ដូរផ្លាស់ ជើង ភ្នែក ត្រចៀក បេះដូង ពោះវៀន ក្រពះ ថ្លើម សួត ជាដើម ដោយជំនួសមកវិញនូវរបស់សិប្បនិម្មិត ដែលមានសមត្ថភាពដូចអវយវៈធម្មជាតិ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ smash/youtube