ទូរស័ព្ទទាំងប្រាំខាងក្រោមនេះ ជាប្រភេទទូរស័ព្ទដែលបានលេចធ្លោ និងចម្លែកបំផុតក្នុងប្រវត្តិសាសស្ត្រទូរស័ព្ទតាំងពីដើមរហូតដល់បច្ចុប្បន្ន។
1. Samsung Upstage (2007)
Upstage ជាប្រភេទទូរស័ព្ទដ៏លេចធ្លោមួយរបស់ក្រុមហ៊ុនផលិតទូរស័ព្ទ Samsung។ Samsung Upstage បានបំពាក់ឧបករណ៍សំរាប់ប្រើទូរស័ព្ទនៅផ្ទៃម្ខាង និងឧបករណ៍សំរាប់ប្រើកម្មវិធីកំសាន្តនៅផ្ទៃម្ខាងទៀត។ វាមានកំរាស់តែ1,27cm មើលទៅតូចជាង iPod Nanoទៅទៀតហើយមានអេក្រង់ពណ៌ទំហំ 1,4 inch។ ទោះបីវាមានរាងតូចក៏ពិតមែន តែគុណភាពក្នុងការនិយាយទូរស័ព្ទគឺល្អ។
2. Nokia 7280 (2005)

Nokia 7280 គឺជាទូរស័ព្ទមួយក្នុងចំណោមទូរស័ព្ទជាច្រើនទៀតដែលមានការរចនាម៉ូដ លេចធ្លោនិងចម្លែកបំផុត។ ទូរស័ព្ទនេះបានបង្ហាញពីភាពស្អាតបែបអរូបី ដែលធ្វើឲ្យអ្នកប្រើមានការងឿងឆ្ងល់ពីរូបរាងខាងក្រៅ ជាពិសេសរបៀបនៃការប្រើប្រាស់តែម្តង។
3. Sierra Wireless Voq (2005)

អ្នកផលិត modem Sierra Wireless បានសាកល្បងសមត្ថភាពខ្លួនក្នុងវិស័យ smartphone ហើយ Voqពិតជាទូរស័ព្ទដ៏អសា្ចរ្យមួយ។ ទូរស័ព្ទ Windows Mobile នេះបានបំពាក់នូវ Keyboard គ្រប់គ្រាន់ដែលងាយស្រួលក្នុងការ SMS។ វាប្រើ Intel XScale 200-MHz, មេម៉ូរីក្នុង 48MB , 32MB RAM, រន្ធដោតSecure Digital/Multi Media Card និងអាចថតសំលេងនិយាយបានទៀតផង។ ថ្មរបស់វាអាចប្រើបាន6 ម៉ោងជាប់គ្នា និង Stand by បាន 100 ម៉ោង។
4. Motorola RAZR V3 (2004)

អ្នកទាំងអស់គ្នាប្រហែលជាបានស្គាល់ច្បាស់ហើយពីទូរស័ព្ទ V3។ វាជាទូរស័ព្ទមួយដែលមានការលេចធ្លោយ៉ាងខ្លាំងនៅឆ្នាំ 2004-2005 ជាមួយនឹងការរចនាម៉ូដស្តើង ស្អាត បំពាក់ដោយ camera VGA អេក្រង់ពណ៌ 2.2-inch និង Bluetooth។
5. Danger Hiptop/Sidekick (2002)

ពេលដែលទើបនឹងដាក់ចេញលក់នៅសហរដ្ឋអាមេរិច T-Mobile Sidekick បានក្លាយជាទូរស័ព្ទក្នុងក្តីស្រមៃរបស់អ្នកដែលនិយមលេង SMS ។ ទូរស័ព្ទ smartphone នេះ មានការរចនាម៉ូដប្លែកជាមួយអេក្រង់ LCDធំ អាចរុញឡើងលើបាន និងមាន Keyboard QWERTY។ វាក៏ជាប្រភេទទូរស័ព្ទមួយដែលនិយមចូលចិត្តប្រើពីសំណាក់តារាៗល្បីៗ ដូចជា Paris Hilton...ជាដើម៕
ដោយ៖ ណាណូប្រភព៖ zing