ដោយសារតែឆ្លងផ្លូវខុសពីកន្លែងសម្រាប់អ្នកថ្មើជើងឆ្លងកាត់ រួមនឹងមិនបានប្រុងប្រយ័ត្នផងនោះ ស្ដ្រីម្នាក់ប៊ិះនឹងត្រូវរថយន្ដបុកអោយស្លាប់។


វីដេអូខាងក្រោមនេះ ថ្វីបើមិនមានសម្លេង ប៉ុន្ដែបានបង្ហាញថា រថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងបានបើកភ្លើង និងកំពុងបោះពួយយ៉ាងលឿន ដូច្នេះយើងអាចសន្និដ្ឋានបានថា រថយន្ដនោះក៏បានបើកសារ៉ែន។ ក្នុងខណៈនោះ មានស្ដ្រីម្នាក់កំពុងធ្វើដំណើរត្រង់ឆ្លងផ្លូវដោយមិនមើលឆ្វេងស្ដាំអ្វីទាំងអស់។ ភ្លាមនោះ រថយន្ដសង្គ្រោះបន្ទាន់ក៏បានមកដល់ និងបានចាប់ហ្វ្រាងទាន់ពេល។
ហេតុការនេះត្រូវបានកាមេរ៉ារបស់រថយន្ដមួយថតបាន ប៉ុន្ដែពុំមានព័ត៌មានណាមួយស្ដីពីករណីនេះនោះទេ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Youtube