ដើម្បីជួយឱ្យអ្នកប្រើប្រាស់ និងសាធារណជន អាចស្រមៃឃើញជាក់ច្បាស់នឹងភ្នែក នូវកំណែ iPhone 6 លោក Nicolas Doretti បានប្រមូលទិន្នន័យ និងព័ត៌មានចចាមអារ៉ាមទាំងឡាយ ហើយបង្កើតបានជាវីដេអូដ៏ជាក់ស្ដែងមួយ ស្ដីអំពីម៉ូដែល iPhone របស់ Apple ដែលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខ។

/

រហូតមកដល់ពេលនេះ ភាគីខាង Apple មិនទាន់បានប្រកាស ឬបង្ហើបឱ្យដឹងអំពីថ្ងៃបង្ហាញវត្តមានរបស់ iPhone 6 នៅឡើយ ប៉ុន្ដែ ដំណឹងចចាមអារ៉ាមទាក់ទិននឹងរចនារូបរាង ក៏ដូចជាអេក្រង់ និងមុខងារផ្សេងៗជាដើម ត្រូវបានគេចុះផ្សាយជាបន្តបន្ទាប់ នៅលើបណ្ដាញសារព័ត៌មាន។ ដូច្នេះ ដើម្បីជួយឱ្យអ្នកគាំទ្រ iPhone អាចមើលឃើញច្បាស់ និងគ្រប់ជ្រុងជ្រោយនៃរូបរាង និងគ្រឿងម៉ាស៊ីនរបស់ស្មាតហ្វូននេះ អ្នកឯកទេសផ្នែករចនា ជនជាតិបារាំងម្នាក់ គឺលោក Nicolas Doretti បានបង្កើត និងបង្ហោះវីដេអូមួយដ៏អស្ចារ្យ បង្ហាញពីម៉ូដែលស្មាតហ្វូនជំនាន់ថ្មីបំផុតរបស់ Apple ។

/

/

ទោះជាយ៉ាងណាក៏ដោយ iPhone 6 ក្នុងវីដេអូ ដែលបង្កើតឡើងដោយការប្រមូលព័ត៌មាន និងរូបភាពបែកធ្លាយ ក៏ដូចជាដំណឹងចចាមអារ៉ាមនាពេលកន្លងមក គឺគេមិនអាចប្រាកដថា នឹងជាម៉ូដែល flag-ship ដែលនឹងត្រូវបាន Apple ឧទ្ទេសនាម នៅ California នាពេលខាងមុខនោះទេ។ ប៉ុន្ដែ វីដេអូនេះ ក៏មានប្រយោជន៍ច្រើន ជួយឱ្យអ្នកគាំទ្រមួយចំនួនរបស់ iPhone មានការសម្បាយចិត្ត ដោយបានឆ្លើយតបមួយផ្នែកធំនៃការចង់ដឹង ចង់ឃើញរបស់ពួកគេ។

ដើម្បីឃើញច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Youtube/Geeky-gadgets