ក្រុមហ៊ុនច្នៃផលិតផលប្រណិតដោយដៃ Goldgenie ទើបតែបានឧទ្ទេសនាម iPhone 6 កំណែ “ឆ្នាំមមែ” ដែលមានតម្លៃឡើងដល់ ៤.០០០ដុល្លារអាមេរិក។

/

ទន្ទឹមនឹងនេះ វត្ថុធាតុប្រភេទថ្លៃដូចជា ពេជ្រ មាស២៤k ស្មាតហ្វូន ដែលត្រូវបានច្នៃដោយក្រុមហ៊ុន Goldgenie ថែមទាំងមានចម្លាក់រូបនៃសត្វពពែ នៅផ្នែកខាងខ្នង ដែលជារូបសញ្ញានៃឆ្នាំមមែផងដែរ។ iPhone 6 Year of the Goat នេះ នឹងត្រូវបានដាក់លក់ក្នុងបរិមាណមានកំណត់ ពោលគឺត្រឹម ៩៩គ្រឿងប៉ុណ្ណោះ ដែលនឹងមានវត្តមាននៅក្នុងទីផ្សារ។

/

ដូច្នេះដែលបានរៀបរាប់ខាងលើ iPhone 6 ស្រោបមាស កំណែ “ឆ្នាំមមែ” នេះ មានតម្លៃ ៤.០០០ដុល្លារអាមេរិក (ប្រហែលជាង១៦លានរៀល) សម្រាប់ប្រភេទ ៦៤GB និង ៤.៣០០ដុល្លារ (ជាង១៧លានរៀល) សម្រាប់ប្រភេទ ១២៨GB។

/

ក្រៅពីនេះ ផលិតផលដែល​មានតម្លៃថ្លៃនេះ ក៏នឹងត្រូវបានដាក់ក្នុងប្រអប់ដ៏ទំនើបមានឈ្មោះថា “Luxury Cherry Oak Finish”។ បណ្ដាស្មាត​ហ្វូន iPhone 6 ខាងលើនេះ សុទ្ធតែជាកំណែដែលបានដោះសោរួច ដូច្នេះ អ្នកអាចទិញធ្វើជាអំណោយជូនអ្នកជាទីស្រឡាញ់ នៅទីណាក៏បាន ក្នុងពិភពលោក។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena