កាលពីពេលថ្មីៗកន្លងទៅនេះ គណនី YouTube EverythingApplePro បានធ្វើការពិសោធន៍ដ៏គួរឲ្យ ចាប់អារម្មណ៍មួយ និងចំណាយច្រើនគួរសម ពាក់ព័ន្ធទៅនឹង iPhone ដើម្បីរកចម្លើយឆ្លើយតបនឹង សំណួរដែលសួរថា តើ iPhone ប៉ុន្មានគ្រឿងទើបអាចទប់ជាប់ គ្រាប់ដែលបាញ់ចេញពីកាំភ្លើង AK-74? ការពិសោធន៍នេះ ត្រូវបានគេអនុវត្តដោយរៀប iPhone ដាក់បញ្ឈរក្បែរគ្នា ហើយបាញ់បន្តបន្ទាប់គ្នា ទៅលើស្មាតហ្វូនទាំងនោះ នៅរយះចម្ងាយដ៏ជិតមួយ។ 

អាន៖ Facebook ត្រូវបាននារីវ័យក្មេងម្នាក់ប្តឹង ដោយសារតែអនុញ្ញាតឲ្យចែកចាយ វីដេអូសិចរបស់នាង

អ្នកពិសោធន៍បានឲ្យដឹងថា នៅក្នុងចំណោម iPhone ទាំងនោះ គឺមាន iPhone 6 ក្លែងក្លាយមួយ។ ក្នុងនោះពួកយើងក៏អាចមើលឃើញយ៉ាងច្បស់នូវវត្តមានរបស់ Samsung Galaxy S6 Edge មួយ គ្រឿងដែលបានត្រូវបានគេដាក់នៅទីតាំងចុងក្រោយគេ ក្នុងការពិសោធន៍នោះ ដូច្នេះហើយស្មាតហ្វូន របស់ Samsung មានសំណាង មិនត្រូវខូចខាតអ្វីនោះទេ។

អាន៖ អុញនោះ! iPhone ក៏មានបញ្ហា Error ជាប់ គាំងស្គ្រីនពណ៌ខៀវ ដែរ

/

អ្នកអនុវត្តការពិសោធន៍ ដោយការបាញ់គ្រាប់កាំភ្លើងពិតលើកនេះ បានអនុវត្តពីរលើក។ លើកទីមួយ គ្រាប់ត្រូវបានបាញ់ចំនៅផ្នែកខាងក្រោមនៃស្មាតហ្វូន ហើយជាលទ្ធផលគ្រាប់កាំភ្លើងបានឈប់នៅត្រង់ iPhone ទី៥ ក្នុងនោះ iPhone នៅទីតាំងទី៤ គឺជាស្មាតហ្វូនទទួលរងនូវការខូចខាតធ្ងន់ជាងគេបំផុត។
នៅលើកទី២ គ្រាប់បាញ់ត្រូវចំនុចកណ្តាលនៃអេក្រង់ស្មាតហ្វូន ដោយលើកនេះគ្រាប់កាំភ្លើងបានឆ្លង កាត់ iPhone ចំនួន ៥គ្រឿង និងនៅសល់ចំហាយល្បឿនប៉ះពាល់តិចតួចដល់ iPhone នៅទីតាំងទី៦។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ iPhone ទី៦ នេះ នៅតែអាចប្រើប្រាស់បាន បើទោះបីជាផ្នែកនៃអេក្រង់ របស់វា ទទួលនូវការបែកស្រាំគួរសម ក្រោមកម្លាំងនៃគ្រាប់កាំភ្លើង៕
អាន៖ iPhone 6 នៅពេលចង់លក់វិញ ទទួលបានតម្លៃ ជាង iPhone ម៉ូដែលផ្សេងៗទៀត
ប្រែសម្រួល៖ ករុណាប្រភព៖ EverythingApplePro, kenh14