
វ៉ាស៊ីនតោន:កាលពីថៃ្ងច័ន្ទម្សិលមិញនេះសហរដ្ឋអាមេរិចបាននៅតែបន្តនិយាយ
ទៅកាន់ប្រទេសកម្ពុជានិងប្រទេសថៃថាចូលព្យាយាមដោះស្រាយជំលោះព្រំដែន
ដោយសន្តិវិធីប្រសើរជាងធើ្វសង្រ្គោមនៅពេលដែលតុលាអន្តរជាតិបានកាត់កី្តនៅ
តំបន់ជំលោះរួចរាល់ហើយ។អ្នកនំាពាក្យ Heride Bronke Fultonបានប្រាប់AFPថា
សហរដ្ឋអាមេរិចបានសង្កត់ធ្ងន់ទៅលើប្រទេសទំាងពីរគឺធើ្វយ៉ាងណាគឺត្រូវមានភាព
អំនត់និងចេះគ្រប់គ្រងកំលំាងទ័ពកុំអោយមានការផ្ទុះអាវុធបន្តទៅទៀត។ចំនែកឯ
តុលាអន្តរជាតិបានបញ្ជាអោយប្រទេសកម្ពុជានិងប្រទេសថៃត្រូវតែដកទ័ពចេញពី
ប្រាសាទព្រះវិហារជាបន្ទាន់ពីប្រាសាទខែ្មរដែលមានវ័យចំណាស់ដែលមានអាយុជិត
900ឆ្នាំនេះ។គូសបញ្ជាក់ផងដែរថាតំាងពីមានជំលោះព្រំដែននៅលើប្រាសាទព្រះវិហា
នេះមកមានមនុស្សចំនួន28នាក់បានស្លាប់ និងមានប្រជាពលរដ្ឋជាង85,000នាក់ត្រូវ
បានភៀសខ្លូន។
ប្រភពដើម channelnewsasia
ដោយ ខេមរៈ