ប្រទាលកន្ទុយក្រពើ និង ក្រូចឆ្មារ ដើរតួនាទីយ៉ាងសំខាន់  ក្នុងការថែរក្សាសម្រស់ផ្នែកស្បែកមុខ និងសក់ ឱ្យមានភាពស្រស់ស្អាត និង មានសុខភាពល្អ ដោយធម្មជាតិ។ ដោយសារតែ រុក្ខជាតិទាំង២នេះមានផ្ទុកទៅដោយសារធាតុចិញ្ចឹម និង ប្រូតេអ៊ីន​ ជាច្រើន  នៅខាងក្នុង  ដែលមានប្រសិទ្ធិបំផុតសំរាប់សុខភាពស្បែក និង សក់។

ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ  មួយចំនួន  ដោយប្រើប្រទាលកន្ទុយក្រពើ និង ក្រូឆ្មារ ដើម្បីថែរក្សាសម្រស់។

/

គ្រឿងផ្សំ៖

-ប្រទាលកន្ទុយក្រពើ ២ស្លឹក (មែក)-ក្រូចឆ្មារ ពាក់កណ្តាល-ចានគោតូច ៣-កូនកាំបិត ១-ម៉ាស៊ីនក្រឡុក ឬ ច្របាច់​ ១

វិធី៖ សូមកាត់ស្លឹកប្រទាលកន្ទុយក្រពើ ២ស្លឹក រួចចិតយកជ័ររបស់វា ដាក់ក្នុងកូនចានគោម ១ បន្ទាប់មក ច្របាច់ទឹកក្រូចឆ្មារដាក់ក្នុងកូនចានគោម១ទៀត រួច យកជ័រប្រទាលកន្ទុយក្រពើ និងទឹកក្រូចឆ្មារនោះ ចាក់ចូលក្នុងម៉ាស៊ីនក្រឡុក រយៈពេល ១នាទី ឱ្យម៉ដ្ឋ រួចចាក់ដាក់ក្នុងកូនចានគោមួយទៀត។

សក់៖ សូមយកទឹកនោះ មកលាបនៅលើសក់របស់អ្នក ទុករយៈពេល  ២០នាទី  រួចលាងសំអាតទឹកចេញ ជាការស្រេច។

ស្បែក៖  សូមយកទឹកនោះ  លាបនៅលើស្បែកមុខ និង ក ទុករយៈពេល ១០ ទៅ​ ១៥នាទី រួចលាងសំអាត ទឹកចេញ​ ជាការស្រេច៕

 

 

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ top10homeremedies