Jennifer Lawrence កើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ១៩៩០ ក្នុងក្រុង Louisville, Kentucky ។ នាងធ្លាប់បានរស់នៅក្នុងក្រុង New York ប៉ុន្មានឆ្នាំដំបូងដែលនាងចាប់ផ្ដើមការងាររបស់ខ្លួន ប៉ុន្ដែពេលនេះ នាងរស់នៅក្នុងក្រុង Santa Monica រដ្ឋ California ។ មិត្តប្រុសដំបូងរបស់នាងគឺ តារាសម្ដែងរបស់អង់គ្លេស និងដៃគូសម្ដែងក្នុងរឿង X-Men: First Class គឺលោក Nicholas Hoult ចាប់តាំង ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣ ។
Jennifer Lawrence មិនធ្លាប់បានចូលសិក្សាផ្នែកភាពយន្ដ ឬផ្នែកសម្ដែងនោះទេ ហើយនាងបានចាប់ផ្ដើមអាជីពជាអ្នកសម្ដែងរបស់ខ្លួន ដោយថតខ្សែភាពយន្ដកំប្លែង រឿង The Bill Engvall Show របស់ទូរទស្សន៍ TBS ។ ខ្សែភាពយន្ដនេះ ត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ចាប់ពីខែកញ្ញា ឆ្នាំ ២០០៧ ហើយបានបិទបញ្ចប់ក្នុងឆ្នាំ ២០០៩ ។ តារាសម្ដែងរូបស្រស់ នេះ ទទួលបានពានរង្វាន់ “តារាវ័យក្មេងឆ្នើមបំផុត” សម្រាប់ខ្សែភាពយន្ដទូរទស្សន៍នេះ។ឆ្នាំ ២០០៨ Lawrence ត្រូវបានជ្រើសរើសឱ្យសម្ដែងជាតួឯកជាលើកដំបូង ក្នុងខ្សែភាពយន្ដ The Poker House ដែលដឹកនាំសម្ដែង ដោយ Lori Petty ។ ជាមួយនឹងតួអង្គនេះ កំពូលស្រីស្អាត Jennifer Lawrence ទទួលបានពានរង្វាន់ តារាឆ្នើមក្នុងខ្សែភាពយន្ដនេះ នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Los Angeles Film Festival Award ។
Jennifer Lawrence ក្នុងខ្សែភាពយន្ដ រឿង The Poker House
កាលពីពេលថ្មីៗនេះ Jennifer Lawrence ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៅពេលនាងបង្ហាញខ្លួន នៅក្នុងបញ្ជីនៃតារាសម្ដែង ១០រូប ដែលរកបានប្រាក់ច្រើនបំផុត ក្នុងអំឡុងពេល ពីខែមិថុនា ឆ្នាំ ២០១២ ដល់ ខែមិថុនា ឆ្នាំ ២០១៣ ដែលប្រកាសដោយទំព័រទស្សនាវដ្ដី Forbes ។ ក្នុងបញ្ជីនេះ Jennifer Lawrence ជាប់ចំណាត់ថ្នាក់លេខពីរ ដោយរកបានប្រាក់ ២៦លានដុល្លារអាមេរិក។ ចំណែកអ្នកឈរលំដាប់ខ្ពស់ជាងគេ គឺកំពូលតារាសម្ដែងស្រី នាង Angelina Jolie ជាមួយនិងប្រាក់ចំណូល ៣៣លានដុល្លារ ខណៈដែលចំណាត់ថ្នាក់លេខបី គឺបានទៅលើ Kristen Stewart (២២ ដុល្លារអាមេរិក)។
ដោយ ៖ តារាប្រភព ៖ NNT