
កាលពីថ្ងៃទី 14 កន្លងទៅ លោក ហូ វុទ្ធី មន្ត្រីនៅក្រសួងការងារ និង សង្គមកិច្ច
បានប្រាប់សារព័ត៍មាន ស៊ីនហ៊ួ ថា មានជនជាតិខ្មែរ ជាង 80,000 នាក់ដែលកំពុង
ធ្វើការមិនស្របច្បាប់ នៅប្រទេសថៃ បានសុំចុះឈ្មោះធ្វើការស្របច្បាប់។
លោកបានបញ្ជាក់ទៀតថា ប្រទេសថៃបានចេញប្រកាសអោយពលករដែលធ្វើការ
មិនស្របច្បាប់ គ្រប់ជាតិសាសន៍ចុះឈ្មោះសុំសិទ្ធិធ្វើការស្របច្បាប់មុនថ្ងៃទី 14 កក្កដា
ជាកំហិត។ ពលរដ្ឋខ្មែរដែលបានសិទ្ធិធ្វើការស្របច្បាប់ នឹង លែងត្រូវគេចាប់បញ្ចូន ឬ ប្តឹងពីបទធ្វើការមិនស្របច្បាប់។
លោក ហូ វុទ្ធី បានបន្ថែមថា ទោះបី ហួសថ្ងៃកំណត់នៃការចុះឈ្មោះ រដ្ឋាភិបាលកម្ពុជា
នឹង ខិតខំជួយអ្នកដែលមិនទាន់បានចុះឈ្មោះសុំសិទ្ធិធ្វើការស្របច្បាប់នេះ។
កាលពីដើមខែ នេះ អជ្ញាធរថៃបាននិយាយថា ពលករមិនស្របច្បាប់ប្រមាណ 454,449 នាក់ ដែលរួមមាន ពលរដ្ឋកម្ពុជា ឡាវ និង ភូមាអាចនិងត្រូវបណ្តេញចេញពីប្រទេសថៃ។
អ្នកខ្លះនិយាយថា យ៉ាងហោចណាស់ក៍នៅមានពលករខ្មែរចំនួន 10,000នាក់មិនទាន់បាន
ចុះឈ្មោះ តែលោក ហូ វុទ្ធី បាននិយាយថា ចំនួនពលករខ្មែរនៅប្រទេសថៃ ពិបាកនឹង
កំណត់ ហើយ អ្នកខ្លះទៅធ្វើការតែរយៈពេល 1 ទៅ 2 ថ្ងៃប៉ុណ្នោះ។
ប្រភព៖ xinhua
ដោយ៖ លី