ដោយមានការខូចខាតធ្ងន់ធ្ងរ មិនមានលទ្ធភាពធ្វើការហោះហើរបន្តទៅទៀតបានយន្តហោះ
ដឹកអ្នកដំណើររបស់ក្រុមហ៊ុន Royal Khmer Airlines ធុន Boeing 727 ត្រូវបានចុះចតនៅឯ
ព្រលានយន្តហោះ Noi Bai ក្នុងទីក្រុង ហាណូយ ប្រទេស វៀតណាម អស់រយៈពេល 4ឆ្នាំ
មកហើយ ។

យន្តហោះ Boeing 727 នេះមានឈ្មោះថា Air Dream ត្រូវបានទុកចោលនៅហាលថ្ងៃ ហាល
ភ្លៀងក្នុងព្រលានយន្តហោះ Noi Bai ទីក្រុង ហាណូយ ប្រទេសវៀតណាម តាំងពីខែ សីហា
ឆ្នាំ 2007 មកម៉្លេះ ដែលគិតមកដល់ពេលនេះគឺមានរយៈពេលប្រមាណជាជាង 4 ឆ្នាំហើយ
ហើយគេក៏នៅពុំទាន់ឃើញម្ចាស់របស់វាគឺក្រុមហ៊ុន អាកាសចរណ៍ Royal Khmer Airlines
មកយកវាទៅវិញដែរ ។

យន្តហោះនេះគឺត្រូវបានទទួលការនុញ្ញាតហោះហើរពីខេត្ត សៀមរាប-ទីក្រុងហាណូយ
ចាប់តាំងពីឆ្នាំ​ 2007 តែក្រោយមកមិនយូរប៉ុន្មានដោយមានបញ្ហាបច្ចេកទេស យន្តហោះនេះ
ក៏ត្រូវបានផ្អាកការហោះហើររបស់ខ្លួន ។​ ចំពោះបញ្ហានេះ ក្រុមហ៊ុន Royal Khmer Airlines
ក៏បានស្នើសុំធ្វើការចតទុកនៅក្នុងព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយ ក្នុងលក្ខណៈ
បង់ថ្ងៃឈ្នួលទៅអោយព្រលាន ។

ចំពោះការចតទុកក្នុងរយៈពេលដ៏យូរនេះត្រូវបានអ្នកគ្រប់គ្រងខាងវៀតណាមស្រាយបំភ្លឺ
ថាដោយសារតែ វៀតណាម មិនទាន់មានការផ្តល់សិទ្ធិជាក់ស្តែង ។ តែពេលនេះដោយ
ទទួលបានការអនុញ្ញាតយន្តហោះនេះ នឹងអាចធ្វើការលក់ក្នុងតំលៃ ឡាយឡុង ។ ចំពោះ
ប្រាក់ដែលទទួលបានពីការលក់នោះ អាចនឹងដាក់ចូលក្នុងមូលនិធិ រឺក៏យកទៅសងជំងឺ
ចិត្តដល់អ្នកដែលបានរងគ្រោះនៅក្នុងពេលដែលយន្តហោះនេះជួបបញ្ហា ។

បច្ចុប្បន្នប្រាក់ឈ្នួលនៃការចតទុកនេះមានចំនួនរាប់លានដុង តែភាគីខាងក្រុមហ៊ុន Royal
Khmer Airlines មិនទាន់បានគិតគូរនៅឡើយ នេះបើតាមសំដីរបស់ ថ្នាក់ដឹកនាំនៃក្រុម
ហ៊ុន អាកាសចរណ៍វៀតណាម បញ្ជាក់ ៕
(ពី vnexpress)
ដោយ៖ រដ្ឋា