គ្រោះរញ្ជួយដីមួយដែលមានកម្លាំង ៥,៨រិចទ័រ បានកើតឡើងនៅរដ្ឋធានី Sofia របស់ ប៊ុលហ្គារីកាលពីព្រឹកព្រលឹមថ្ងៃទី ២២នេះ ប៉ុន្ដែបច្ចុប្បន្ន មិនទាន់មានរបាយការណ៍ណាមួយស្ដីពីការខូចខាត ឬបាត់បង់ជីវិតនៅឡើយ។

width=380

ចំណុចកណ្ដាលនៃរញ្ជួយដីកម្លាំង៥,៨រិចទ័រនៅប៊ុលហ្គារី

មន្ទីរត្រួតពិនិត្យរញ្ជួយដីអាមេរិក(USGS) បានអោយដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងកាលពីវេលាម៉ោង ៣រំលងអាធ្រាត្រ ម៉ោងក្នុងស្រុក(ម៉ោង ៦នៅភ្នំពេញ)។ ចំណុចកណ្ដាលនៃការរញ្ជួយដីនេះ ស្ថិតនៅភាពលិចរដ្ឋធានី Soria ចម្ងាយ ២៥គម និងមានជម្រៅ ៩,១គីឡូម៉ែត្រក្រោមដី។

ប្រជាជននៅក្រុង Sofia បានអោយដឹងថា គេអាចដឹងបាននូវការរញ្ជួយញាប់ញ័រនៅក្នុងទីក្រុង ហើយប្រព័ន្ធអ៊ីនធើរណែតក៏ត្រូវដាច់មួយរយៈដោយសាររញ្ជួយដីនេះ។ ប៉ុន្ដែបច្ចុប្បន្ន មិនទាន់មានរបាយការណ៍ណាមួយស្ដីពីការខូចខាត ឬបាត់បង់ជីវិតនៅឡើយ។

គួររំឭកថា កាលពីថ្ងៃទី ២០ឧសភាកន្លងទៅ មានគ្រោះរញ្ជួយដីកម្លាំង ៦រិចទ័រ បានកើតឡើងនៅឯភាគខាងលិចប្រទេសអ៊ីតាលី ក្បែរប្រទេស ប៊ុលហ្គារី បណ្ដាលអោយមនុស្ស ៦នាក់បានស្លាប់ និងហេត្ថារចនាសម្ព័ន្ធចាស់ៗមួយចំនួនត្រូវខូចខាត៕

ដោយ ៖ សូរីយ៉ាប្រភព ៖ VE