ស្ទើរតែមិនគួរអោយជឿ ៖ រថយន្តដឹកទំនិញមួយគ្រឿង ត្រូវបានរកអោយឃើញថា  បានរួចផុតពីការបង្កនូវសោកនាដកម្មផ្សេងៗ យ៉ាងត្រដាបត្រដួស  បន្ទាប់ពីរថយន្តមួយគ្រឿងនេះបានបាត់បង់ម្ចាស់ការណ៍  ពោលគឺ​បើករេពេញតែផ្លូវ  ក្រោយពីបុរសជាអ្នកបើករថយន្តព្យាយាមជាន់ហ្វ្រាំង  និងកាច់បត់ជាខ្លាំង  ខណៈពេលដែលបានដឹងថា  ប៊ិះនឹងបុកនឹងរថយន្តមួយផ្សេងទៀតដែលបើកនៅពីមុខនោះ។

width=441

គួរបញ្ជាក់ផងដែរថា បុរសដែលជាអ្នកបើកបររថយន្តដឹកទំនិញមួយគ្រឿងនោះ មានឈ្មោះថា Song Mingtang បានគូសបញ្ជាក់ផងដែរថា មូលហេតុដែលនាំអោយកើតមានឡើងនូវគ្រោះថ្នាក់ដ៏គួរអោយរន្ធត់នេះ ក៏ព្រោះតែខ្ញុំព្យាយាមជាន់ហ្រ្វាំង និងបត់កាច់ជាខ្លាំង ខណៈពេលដែលបានដឹងថា     ប៊ិះនឹងបុកនឹងរថយន្តខាងមុខ​  ដែលវាជាចលករជំរុញអោយការបញ្ជារថយន្តបាត់បង់ម្ចាស់ការណ៍តែម្តង  ពោលគឺ  រថយន្តរេពេញផ្លូវ ដោយមានពេលមួយនោះផ្អៀងសល់តែកង់ពីរថែមទៀតផង។

ជាលទ្ធផល      រថយន្តមួយគ្រឿងដែលបានបើករេពេញផ្លូវ  និងបាត់បង់ម្ចាស់ការណ៍មួយនេះ    បានក្រឡាប់ផ្ងារជើង នៅនឹងកណ្តាលស្ពានតែម្តង  ខណៈពេលដែលសកម្មភាពនៃការកើតឡើងនូវគ្រោះថ្នាក់មួយនេះ      ត្រូវបានថតបានទាំងស្រុង  តាមរយៈប្រព័ន្ធកាម៉រ៉ាសុវត្ថិភាព ដូចដែលមានជាឃ្លីបវីដេអូនៅខាងក្រោមនេះ។

គួរបញ្ជាក់ផងដែរថា  ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​   បានកើតឡើងនៅលើស្ពានមួយកន្លែង      មានទីតាំងនៅលើកំពស់ទឹកសមុទ្រជាង  ៥០ ហ្វឺត  នៅក្នុងខេត្ត Zhejang ប្រទេសចិន។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលទៅរុករក រតនសម្បត្តិនៅវាំងចាស់ ក្រោយយល់សប្តិ ដឹងថានៅទីនោះ មានមាសដល់ទៅ ១ ពាន់តោន- ផ្អើលមើលវីដេអូ រកឃើញសាកសព ត្រីយក្ស oarfish ដ៏កម្រ ជិត ៦ ម៉ែត្រ- ប្រទះឃើញ សាកសព ត្រីយក្ស oarfish ដ៏កម្រ មានប្រវែងដល់ទៅ ជិត ៦ ម៉ែត្រ- ស្រឡាញ់ និងរស់នៅជាមួយគ្នា ជិតដល់ថ្ងៃអវសាននៃជីវិត ទើបសម្រេច ចិត្តរៀបការ..

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ