មកដល់ព្រឹកនេះ (២០មេសា) ក្រុមអ្នកមុជទឹក បានរកឃើញ និងយកសាកសព ចំនួន ១៣នាក់ ចេញពីសាឡាង Sewol ហើយចំនួនអ្នកស្លាប់ បានកើនដល់ ៤៩នាក់ ខណៈដែលបេសក​កម្ម​នៃការស្រង់សាឡាងនេះ នឹងត្រូវចំណាយពេល ច្រើន​ខែ។

width=488

សាឡាង Sewol បាន​លិច​ទៅ​ក្នុង​ទឹក​ទាំង​ស្រុង

ព័ត៌មានខាងលើ ត្រូវបានប្រកាសឱ្យដឹង បន្ទាប់ពីក្រុមអ្នកមុជទឹក បានចូលទៅដល់ផ្នែកខាងក្នុងសាឡាង ក្រោយរយៈពេល ៣ថ្ងៃ ធ្វើមិនបានសម្រេច ដោយសារខ្សែទឹកហូរខ្លាំង និងមើលមិនបានឆ្ងាយ។កាលពីយប់​មិញ ក្រុមអ្នកមុជទឹក​​   បានវាយបំបែកបង្អួចមួយរបស់សាឡាង   និងយកបានសាកសព ចំនួន៣នាក់ នេះបើតាមការ​អះ​អាង​របស់ Kim Kwang-hyun មន្ដ្រីម្នាក់នៃកងកម្លាំងល្បាតនៅឆ្នេរសមុទ្រ។ ទាំងនេះ គឺជាសាកសពមួយចំនួន ក្នុងចំណោមសាកសពដំបូងៗ ដែលត្រូវបានយកចេញពីសាឡាង Sewol ។

/

សាច់​ញាតិ​ជន​រង​គ្រោះ​ម្នាក់ ចង់​ចូល​ទៅ​ក្នុង​តំបន់​កើត​ហេតុ

ក្រោយមក ក្នុងថ្ងៃទី ២០មេសានេះ ក្រុមអ្នកមុជទឹក ក៏បាននាំយកសាកសពចេញបន្ថែម ចំនួន ១៣នាក់ទៀត ធ្វើឱ្យចំនួនអ្នកស្លាប់ដែលត្រូវបានយកចេញ កើនឡើងដល់ ៤៩នាក់។ សមត្ថកិច្ចកូរ៉េខាងត្បូង ឱ្យដឹងថា មកដល់ពេលនេះ នៅសល់មនុស្សចំនួន ២៥៣នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន ក្នុងនោះ ភាគច្រើនគឺជាសិស្សសាលា ដែលពួកគេកំពុងធ្វើដំណើរទៅលំហែកាយ។ចំណែក ប្រធានក្រុម​នាវិក លោក Lee Joon-seok អាយុ ៦៩ឆ្នាំ និងសមាជិកក្រុមនាវិកចំនួន ២នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ លោក Lee Joon-seok កំពុងប្រឈមនឹងការចោទប្រកាន់ជាច្រើនករណី ក្នុងនោះ ក៏មានការចោទប្រកាន់ ទាក់ទិននឹងការធ្វេសប្រហែស និងរំលោភច្បាប់ចរាចរណ៍ជើងទឹក។កាលពីថ្ងៃទី ១៩កន្លងទៅ ចំនួនទាហាន ដែលបានចូលរួមជួយសង្គ្រោះ ឡើងដល់ ៦៥២ នាក់ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ក្រុមស៊ីវិលជាច្រើនផងដែរ។

/

សាច់​ញាតិ​របស់​ជន​រង​គ្រោះ

លោក Shin Won-Nam មេបញ្ជាការនៃអង្គភាពប្រតិកម្មបន្ទាន់ អះអាងថា បេសកកម្មជួយសង្គ្រោះ នឹងអូសបន្លាយពេលច្រើនសប្ដាហ៍ ប្រសិនមិនចង់និយាយថា ច្រើនខែ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ RT