ព័ត៌មានអន្តរជាតិ ៖ ឆ្មាំសមុទ្រ ប្រទេស អ៊ីតាលី អោយដឹងថា ខ្លួនបានជួយសង្គ្រោះ ជនអន្តោប្រវេ សន៍សរុប ៣,៣០០ នាក់ អំឡុងថ្ងៃសុក្រ ម្សិលមិញនេះ ខណៈ​ ពួកគេ កំពុងតែព្យាយាមធ្វើដំណើរ ឆ្លងកាត់មហាសាគរ សមុទ្រ Mediterranean ។

/

សេចក្តីរាយការណ៍ ពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា នៅក្នុងប្រតិបត្តិការ ចេញ ជួយសង្គ្រោះមួយ សាក សពមនុស្ស ១៧ នាក់ ត្រូវបានគេប្រទះឃើញនៅលើ ទូក ៣ គ្រឿងខណៈក្រុមមនុស្សជាជនអន្តោ ប្រវេសន៍ ២១៧ នាក់ផ្សេងទៀត ត្រូវបានគេជួយសង្គ្រោះ ពីទូកទាំង ៣ គ្រឿងនេះ ។ប្រភពដដែល បន្ថែមអោយដឹងថា ឆ្មាំសមុទ្រទទួលបានទូរស័ព្ទ ប្តឹងពីបញ្ហាប្រឈម និងអាសន្ន ពី ទូក១៧គ្រឿង ផ្សេងៗពីគ្នា អំឡុងថ្ងៃសុក្រនេះ​ ។

/

គួរបញ្ជាក់ថា អង្គការ ជនអន្តោប្រវេសន៍អន្តរជាតិ The International  Organization for Migration (IOM) ស្រាយបំភ្លឺអោយដឹងថា ហោចណាស់ មនុស្ស ១៨២៦ នាក់ បាន ស្លាប់បាត់បង់ជីវិតអំឡុង ឆ្នាំ ២០១៥ ក្នុងដំណើរឆ្លងកាត់ មហាសមុទ្រ Mediterranean ។ តួរលេខ ប្រឈមមួយនេះ អង្គការ ជនអន្តោប្រវេសន៍អន្តរជាតិ បន្តអោយដឹងថា កើន   ឡើង ខ្ពស់ ដល់ ទៅ ៣០ ដង បើធៀបទៅនឹង ពេលដូចគ្នា អំឡុងឆ្នាំ ២០១៤ កន្លងទៅ ៕

ប្រែសម្រួល ៖​ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី