ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ប្រទេស អូស្រ្តាលី បំភ្លឺអោយដឹងថា ក្រុម ការងាររបស់ខ្លួន បានចាប់ ឃាត់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់កាន់សាសនាម៉ូស្លឹម ១៥ នាក់ បន្ទាប់ ពីពួកគេបានបញ្ជាក់យ៉ាង ច្បាស់ថា បានបោះទម្លាក់ក្រុមមនុស្ស ១២ នាក់កាន់សាសនាគ្រឹស្តិនោះ ចូលទៅក្នុងទឹកសមុទ្របន្ទាប់ ពីផ្ទុះជម្លោះនៅលើទូកអន្តោប្រវេសន៍ ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេស អ៊ីតាលី ។
សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា ក្រុមជនអន្តោប្រវេសន៍ខុស ច្បាប់ កាន់ សាសនា គ្រឹស្តិ នោះ ពួកគេមានវត្តមានមកពីប្រទេស ហ្គាណា និង នីហ្សេរីយ៉ា ទាំងអស់គ្នា ប្រឈម នឹងការស្លាប់បាត់បង់ ជីវិតក្នុងហានិភ័យមួយខ្ពស់ ។ ដោយឡែក ពីគ្នា ពីករណីខាងលើនេះ ក្រុមមនុស្ស ជាជនអន្តប្រវេសន៍ ខុសច្បាប់ ច្រើនជាង ៤០ នាក់ផ្សេងទៀត បានលង់ទឹកស្លាប់បាត់បង់ជីវិត បន្ទាប់ ពីទូករបស់ពួកគេ បានក្រឡាប់លិច លើដែនជលសារ ចន្លោះប្រទេស ល៊ីប៊ី និង ប្រទេស អ៊ីតាលី ។
គួរបញ្ជាក់ ស្ទើរតែ ១០,០០០ នាក់ នៃក្រុមជនអន្តប្រវេសន៍ ដែល បាន ព្យាយាម ធ្វើដំណើរឆ្លងកាត់សមុទ្រ Mediterranean នោះ ត្រូវបានជួយសង្គ្រោះក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋាភិបាល ប្រទេសអ៊ីតាលី បានអំពាវនាវ អោយសហគមន៍អឺរ៉ុប ជួយដោះ ស្រាយ វិបត្តិមួយនេះ ។ របាយការណ៍ បញ្ជាក់អោយដឹងថា ច្រើនជាង ៥០០ នាក់ មកពីទ្វីបអាហ្វ្រិក ក៏ ដូ ចជា មជ្ឈឹមបូពាហ៌ បានស្លាប់បាត់ បង់ជីវិត បើចាប់គិតតាំងពីដើមឆ្នាំនេះ ក្នុងគោលបំណង ធ្វើចំណាកស្រុកតួយ៉ាងគ្រាន់តែដើមសប្តាហ៍ នេះផ្ទាល់តែម្តង ក្រុមមនុស្ស ប្រមាណជាង ៤០០ នាក់ ត្រូវ ក្រុម សមត្ថកិច្ចជំនាញ មានជំនឿជាក់ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទូកអន្តោប្រវេសន៍របស់ពួកគេបានជន់លិច ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី