គ្រោះរញ្ជួយដីមួយដែលមានកម្លាំង ៧,៣ រិចទ័រ បង្កឱ្យមានការកក្រើកដីនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកមិញនេះ ធ្វើឱ្យមានការព្រមានអំពីរលកយក្សដែលប៉ះពាល់ដល់តំបន់សមុទ្ររបស់ឥណ្ឌូនេស៊ី និងហ្វីលីពីន។

/

ទំព័រ AFP បានដកស្រង់ព័ត៌មានពីទីភ្នាក់ងារស្ទង់ភូមិសាស្ដ្រអាមេរិក ឱ្យដឹងថា គ្រោះរញ្ជូយដីនេះ កើតឡើងនៅវេលាម៉ោង ១០កន្លះ នៅក្រោមបាតសមុទ្រ ជម្រៅ ៤៦គីឡូម៉ែត្រ មានចម្ងាយ ១៥៤គីឡូម៉ែត្រ ពី Kota Ternate ។

មជ្ឈមណ្ឌលគ្រប់គ្រងរលកយក្សអាស៊ីប៉ាស៊ីហ្វិក ឱ្យដឹងថា ៖ “រលកយក្ស អាចនឹងកើតឡើងនៅលើផ្ទៃ​សមុទ្រដែលស្ថិតក្នុងរង្វង់ចម្ងាយ ៣០០គីឡូម៉ែត្រ ពីកន្លែងរញ្ជួយដី។ រលកយក្សដែលមានកំពស់ ១ម៉ែត្រ អាចនឹងបោកទៅលើឆ្នេរសមុទ្ររបស់ឥណ្ឌូនេស៊ី និងហ្វីលីពីន”។

/

មកដល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍អំពីការខូចខាត ក៏ដូចជាបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនេះនៅឡើយ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ NSTO/china