យោងតាមការស្ទង់មតិរបស់ស្ថានិយទូរទស្សន៍ National Geographic ជនជាតិអាមេរិកប្រមាណជា ២/៣ ជឿថា លោកប្រធានាធិបតិ Obama ប្រឆាំងនឹងមនុស្សភពផ្សេង(ប្រសិនមាន) បានល្អជាងបេក្ខភាពដែលជាគូប្រជែងរបស់ខ្លួន មកពីគណបក្សសាធារណរដ្ឋ គឺលោក Mitt Romney។

width=482

ការស្ទង់មតិត្រូវបានធ្វើឡើងទៅលើមនុស្សពេញវ័យចំនួន ១,១១៤នាក់ នៅពាស់ពេញសហរដ្ឋអាមេរិក ដើម្បីផ្សព្វផ្សាយពីខ្សែភាពយន្ដឯកសារ សេរីថ្មី ដែលរៀបនឹងបង្ហាញខ្លួន មានឈ្មោះថា Chasing UFOs។ យោងតាមការស្ទង់មតិនេះ មនុស្សប្រមាណជា ៣៦% ក្នុងចំណោមអ្នកដែលត្រូវបានសាកសួរ ជឿជាក់ថា វត្ថុហោះហើរមិនកំណត់បាន (UFO) គឺពិតជាមានមែន។ ក្រៅពីនេះមនុស្ស ចំនួន ១១% និយាយថា ពួកគេធ្លាប់ឃើញ UFO និង ២០% ថ្លែងថា ពួកគេដឹងថា មានអ្នកណាម្នាក់នោះ បានឃើញ UFO។

width=480

លោក Mitt Romney(ឆ្វេង) និងលោក Obama

ទាក់ទឹនទៅនឹងការបោះឆ្នោងប្រធានាធិបតិអាមេរិក នៅក្នុងខែវិច្ឆិកាខាងមុខ ជនជាតិអាមេរិក ៦៥%ជឿថា លោក Obama មានវិធីដោះស្រាយល្អជាង បើធៀបនឹងលោក Romney ប្រសិនត្រូវប្រឆាំងនឹងការឈ្លានពានរបស់មនុស្សពិភពដទៃ។

National Geographic​​ បានអោយដឹងថា ខ្សែភាពយន្ដឯកសារ Chasing UFOs​ នឹងត្រូវដាក់បញ្ចាំងចាប់ពីថ្ងៃទី ២៩នេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ zing