ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្លឹប ទាំងពីរ គឺលោក Jose Mourinho និង Arsene Wenger ដែល​ត្រូវ​បាន​គេ​ស្គាល់ ថាជាដៃគូរសត្រូវ​កន្លងមកនោះ បានជាប់ឈ្មោះជា បេក្ខជនប្រកួតជ្រើសរើសជាគ្រូបង្វឹក ដ៏ឆ្នើមប្រចាំឆ្នាំ 2015 ដោយ​ FIFA ។ 

FIFA បានសម្រេចជ្រើសរើស អ្នកទាំងពីរចូលរួមឈរឈ្មោះ ជាបេក្ខជន ប្រកួតប្រជែងយកតំណែងជា កំពូលគ្រូបង្វឹកដ៏ឆ្នើមប្រចាំឆ្នាំ ស្របពេលនោះផងដែរ សមាសភាពគ្រូបង្វឹកផ្សេងក្នុងបណ្ដាក្លឹប នៅ Premier League គឺមិនមាននោះទេ​។ 

លោក Jose Mourinho រដូវកាលមុន​ បានដឹកនាំក្លឹ​ប Chelsea ឲ្យលើកពានដល់ទៅ ពីរ ស្របពេល រដូវកាលតែមួយ គឺ Premier League នឹង Capital Onecup ដែលជាគុណសប្បត្ដិមួយ ឈានឲ្យលោក មានឱកាសបានចូលរួម ក្នុងការប្រកួតប្រជែងនេះ ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ កន្លងមក លោក Jose Mourinho ក៏ធ្លាប់ទទួលបានពានរង្វាន់នេះហើយដែរ កាលពីឆ្នាំ ២០១០ ជាប់លេខ១ ២០១២ ជាប់លេខ៣ និង ២០១៣ ជាប់លេខ ២។ ចម្លែកអីតែលោក Arsene Wenger នោះទេ ដែលមិនធ្លាប់ចូលរួមទាល់តែសោះ ។ 

សមាសភាពបេក្ខជនចូលរួមមានដូចជា ៖ 

Massimiliano Allegri ជនជាតិ Italy នៅក្នុងក្លឹប Juventus

Carlo Ancelotti ជនជាតិ Italy នៅក្នុងក្លឹប Real Madrid 

Laurent Blanc ជនជាតិ France នៅក្នុងក្លឹប Paris Saint-Germain

Unai Emery ជនជាតិ Spain នៅក្នុងក្លឹប Sevilla FC

Pep Guardiola ជនជាតិ Spain នៅក្នុងក្លឹប FC Bayern Munich

Luis Enrique Martinez ជន​ជាតិ Spain នៅក្នុងក្លឹប FC Barcelona

Jose Mourinho ជនជាតិ Portugal នៅក្នុងក្លឹប Chelsea

Jorge Sampaoli ជនជាតិ Argentina នៅក្នុងក្រុមជម្រើសជាតិ Chilean 

Diego Simeone ជនជាតិ Argentina នៅក្នុងក្លឹប Atletico Madrid

Arsene Wenger ជនជាតិ France នៅក្នុងក្លឹប Arsenal

/

/

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror