Heartbreak Made Me A Killer អ្នកទាំងអស់គ្នាប្រហែលជាមិនដែលបានស្ដាប់បទចម្រៀងនេះទេមើលទៅ។ បទចម្រៀងនេះគឺជាស្នាដៃនិពន្ធនិងច្រៀងដោយក្រុមចម្រៀង POP របស់អូស្រ្តលីគឺក្រុម Short Stack ដែលនៅកម្ពុជាអាចថាបានថាមានមនុស្សតិចណាស់ដែលស្គាល់ពួកគេទោះបីជាគេមានឈ្មោះល្បីល្បាញនៅប្រទេសរបស់គេ ក៏ដូចជា New Zealand ក៏ដោយ។ ក្រុមចម្រៀងShort Stack បានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ហើយបើយើងក្រលេកមកមើលវីដេអូចម្រៀងបទHearbreak Made Me A Killer នេះវិញគឺលោកអ្នកអាចមើលដឹងហើយថាវាត្រូវបានគេថតនៅក្នុងខែត្រកំពត ប្រទេសកម្ពុជា។
ការពិតទៅយើងតែងតែឃើញឈុតឆាកភាពយន្តដែលបានថតនៅក្នុងប្រទេសកម្ពុជា តែត្រឹមតែជាឈុតខ្លីប៉ុណ្ណោះដូចជារឿង Trasfromer Dark of The Moon រឿង Wish You Were Here ជាដើម តែចំពោះបទចម្រៀងមួយបទនេះវិញគឺរាល់ឈុតឆាកទាំងស្រុងគឺបានថតនៅប្រទេសកម្ពុជាផ្ទាល់។ តែយ៉ាងណាកាលពីប៉ុន្មានសប្ដាហ៍មុននេះក្រុម Short Stack បានប្រកាសរំសាយក្រុមចម្រៀងនេះដោយសារតែសមាជិកម្នាក់បានសម្រេចចិត្តចេញទៅច្រៀងអោយផលិតកម្មនៅសហរដ្ឋអាមេរិក តែយ៉ាងណារាល់បទចម្រៀងរបស់ Short Stack នៅតែជាអ្វីដែលជនជាតិ អូស្រ្តលី និង New Zealand ចងចាំ។ ខាងក្រោមនេះមានវីដេអូចម្រៀងបទ Heartbreak Made Me A Killer និងឈុតឆាកនៃដំណើរការថត យើងក្រលេកទៅមើលបន្តិចទៅមើល៖
ដោយ៖ វឌ្ឍនា