វីដេអូពីរ បានបង្ហោះនៅលើគេហទំព័រ Macotakara បានបង្ហាញឲ្យឃើញពីផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់ iPhone 5C និង iPad 5។ បណ្តារូបភាពទាំងនេះ មិនមានអ្វីខុសប្លែកទេ បើប្រៀបជាមួយព័ត៌មានដែលបានលេចចេញ កាលពីពីរបីខែមុននេះ ស្តីពីស្មាតហ្វូន និង Tablet របស់Apple។ ការដែលប្រភពព័ត៌មានជាច្រើនផ្សេងៗគ្នា បានរួមគ្នា បញ្ជាក់ភស្តុតាង ដូចគ្នា ដែលបានធ្វើឲ្យមនុស្សជាច្រើនជឿថា ផលិតផលរបស់ Apple ពេលបង្ហាញខ្លួន ពិតជាមិនមានខុសប្លែក បើប្រៀបជាមួយនឹងបណ្តាអ្វីដែលបានចចាមអារាម។
iPad 5 នឹងមានការរចនាម៉ូតតាម iPad Mini ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើង។ iPhone 5C តំលៃទាប នឹងមានខ្នាតប្រវែងខាងមុខ ដូចនឹង iPhone 5 ចំណែកផ្នែកខាងក្រោយមានរាងមូលៗ ដូចiPhone ស៊េរីដំបូង។
ដោយ៖ សិលាប្រភព៖ VE