លោក ព្រាប ចាន់ វិបុល ប្រធានផ្នែកដឹកជញ្ចូនផ្លូវគោក នៃ ក្រសួងសាធារណៈការ
និង ដឹកជញ្ចួន បានប្រាប់សារព័ត៏មានស៊ីនហ៊ួ ថា ក្នុងរយៈឆមានទី1ឆ្នាំនេះ ចំនួន
អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កើនដល់ 940 នាក់ ក្នុងចំណោមជនរងគ្រោះទាំង
អស់ប្រមាណ 4331នាក់។
ចំនួនអ្នកស្លាប់នេះបានកើនឡើងលើសឆមាសទី1 ឆ្នាំមុនចំនួន 1% ដែលអ្នកស្លាប់
មានចំនួនតែ 931 ក្នុងចំណោមជនរងគ្រោះទាំងអស់ប្រមាណ 5418 នាក់។
តាមទិន្នន័យខាងលើបានបង្ហាញថាចំនួនអ្នករបួសធ្លាក់ចុះ 20% តែ អ្នកស្លាប់មាន
ចំនូនកើនឡើង។
លោក ព្រាប ចាន់ វិបុល បានប្រាប់សារព័ត៏មានបរទេសនេះទៀតថា មូលហេតុចំបងនៃគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារ ការកើនឡើងនៃចំនួន
យាន្តជំនិះ ស្ថានភាពផ្លូវមានភាពប្រសើរធ្វើអោយអ្នកបើកបរធ្វើដំណើរក្នុងល្បឿនលឿន ការរំលោភបំពានច្បាប់ចរាចរណ៍ និង បើកបរពេលស្រវឹង។
កាលពីឆ្នាំ 2010 កន្លងទៅអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ សរុបមាន 1816 នាក់ ដោយក្នុងនោះ 70% ជាអ្នកបើកបរទោចក្រយានយន្ត៕
ប្រភព៖xinhua
ដោយ៖លី