ព័ត៌មានអន្តរជាតិ ៖ ភ្លៀងធ្លាក់មួយមេយ៉ាងធំ កាលពីវេលាព្រឹកមិញ បានបង្កអោយកើតមានឡើងជាគ្រោះទឹកជំនន់យ៉ាងគំហុក នៅឯប្រទេសសឹង្ហបុរី នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ   ពីគេហទំព័រសារព័ត៌មាន  channelnewsasia  ដែលទើបតែបានចេញផ្សាយមុននេះបន្តិច ។

ទីភ្នាក់ងារគ្រប់គ្រងទឹកថ្នាក់ជាតិ PUB បានចេញសេចក្តីថ្លែងការណ៍​ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនអោយដឹងថា  គ្រោះទឹកជំនន់បានកើតឡើងយ៉ាងគំហុក  នៅផ្នែកខ្លះនៃប្រទេសឹង្ហបុរី ក្រោយភ្លៀងធ្លាក់មួយមេធំ  ដែលនៅក្នុងនោះបានជន់លិច  តំបន់មួយចំនួនរួមមានដូចជា ៖ រុក្ខវិថី  Commonwealth Drive  និង  Commonwealth Avenue ,  ចំនុចប្រសព្វរវាងផ្លូវAlexandra និងផ្លូវ Delta ក៏ដូចជាតាមបណ្តោយផ្លូវ   Ayer Rajah Expressway  ដែលមានទិសដៅឆ្ពោះទៅ Clementi ។

width=444

ដោយឡែក​ PUB ក៏បានបញ្ជាក់នូវព័ត៌មានចុងក្រោយស្តីពី ការវិវត្តន៍នៃគ្រោះទឹកជំនន់មួយនេះថា    វាបានថមថយ ខ្លះទៅវិញហើយ  ។  គួររំឭកផងដែរថា  កាលពីវេលាព្រឹកមិញនេះចន្លោះពីម៉ោង ៨ និង ១៥ នាទី    ទៅ ៩ និង  ១៥ នាទី មានភ្លៀងធ្លាក់មួយមេយ៉ាងធំ ដែលញ៉ាំងអោយកើតមានឡើងនូវគ្រោះទឹកជំនន់នេះតែម្តង។ ចុចទីនេះ ដើម្បីទស្សនាវីដេអូ ៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- សភាសហរដ្ឋអាមេរិក បើកភ្លើងខៀវ អោយលោក អូបាម៉ា វាយ ស៊ីរី ?- នាំគ្នាផ្អើល ខណៈភ្នែកនៅនឹងកញ្ជឹង ក ក្រោយបុរស គំរាមបំផ្ទុះ គ្រាប់បែកលើ យន្តហោះ- ពិតឬ ដែលថា ស៊ីរី ត្រូវអាមេរិក ប្រើកម្លាំងយោធា ក្នុងអំឡុងអាទិត្យក្រោយនេះ?

ដោយ ៖ រិទ្ធីប្រភព ៖ channelnewsasia