មានរឿងជាច្រើនដែលត្រូវបានផ្លាស់ប្តូរ ចាប់ពីឆ្នាំ ២០០៧ មក ដែលជាពេលវេលា iPhone ដំបូងបានបង្ហាញខ្លួន នៅលើទីផ្សារ។ ជាក់ស្តែង Interface នៃ Home Screen របស់ iPhone នៅតែរក្សាបានភាពល្អ អស្ចារ្យបំផុត ពីមួយជំនាន់ ទៅមួយជំនាន់។
នៅដើមសប្តាហ៍នេះ Apple បានណែនាំបង្ហាញ Version iOS 7 ថ្មី ដែលមានការផ្លាស់ប្តូរច្រើន បើប្រៀបជាមួយ Version iOS ចាស់។ ក្នុងនោះ ការផ្លាស់ប្តូរ ដ៏គួរឲ្យចាប់អារម្មណ៍បំផុតគឺ Interfaceរបស់ iOS 7 សំបូរពណ៌ច្រើនជាងមុន ស្រស់ស្អាតបែប ស្តាយយុវវ័យ។
យើងអាចមើលឃើញរឿងនេះ នៅក្នុងរូបភាពខាងក្រោម ស្តីពីដំណាក់កាលវិវត្តន៍ នៅលើ HomeScreen របស់ iPhone តាមរយះ iOS ទាំង ៧ជំនាន់ និង iPhone ផ្សេងៗគ្នា របស់សមាជិកម្នាក់មានឈ្មោះ iKurac នៅលើគេហទំព័រ Reddit៕

ដោយ៖ សិលាប្រភព៖ VReview