ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែធ្វើការកំណត់តម្លៃផ្លូវការរបស់ខ្លួនសម្រាប់ Galaxy Tab S2 ដែលជាថេប្លែតថ្មីបំផុតក្នុងឆ្នាំ ២០១៥ របស់ក្រុមហ៊ុននេះ។

/

តាមរយៈការកំណត់តម្លៃនេះ គេដឹងថា Galaxy Tab S2 នឹងត្រូវបានដាក់លក់ក្នុងតម្លៃបឋម ៤៩៩,៩៩ដុល្លារ ចំ,ពោះកំណែ 32GB ដែលមានអេក្រង់ 9,17inch មាន WiFi។ ចំពោះកំណែ 8inch តម្លៃរបស់វានឹងត្រឹម ៣៩៩,៩៩ដុល្លារ។ ថេប្លែតនេះនឹងមានព័ណ៌ចំនួន ៣ សម្រាប់ជ្រើសរើស គឺព័ណ៌ ស ខ្មៅ និងព័ណ៌មាសសាមប៉ាញ (champagne gold)។ បច្ចុប្បន្ន ថេប្លែតនេះ ត្រូវបានក្រុមហ៊ុន កំណត់ឱ្យដាក់លក់នៅអាមេរិកខាងជើង មុននឹងដាក់លក់ជាផ្លូវការនៅលើទីផ្សារអន្តរជាតិ។

/

ដោយមានរូបរាងកំពូលស្ដើង (5,6 mm) និងទម្ងន់មហាស្រាល (ពី 265g ទៅ 389g)Galaxy Tab S2 ត្រូវបានគេវាយតម្លៃថា ជាគូប្រជែងគួរឱ្យខ្លាចបំផុតរបស់  iPad Air 2 មកពីក្រុមហ៊ុន Apple។

/

អំពីម៉ាស៊ីនវិញ​ iPad Air 2 ប្រើឈីប 8core ប្រព័ន្ធប្រតិបត្តិការ Android 5.0 lollipops និងអាចដំឡើងទៅជា Android 6.0 Marshallow។ ម៉ាស៊ីននេះ មានកាមេរ៉ា 8 Mpx នៅផ្នែកខាងក្រោយ និងកាមេរ៉ាមុខ 5 Mpx។ ទន្ទឹមនឹង Super AMOLED ដែលមានរីសូលូសឹន 2048 x1536 pixels ក្រុមហ៊ុន Samsung ក៏មានបំពាក់បន្ថែមនូវម៉ាស៊ីនស្កែនក្រយៅដៃឱ្យ Galaxy Tab S2 ផងដែរ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Ars Technica