អង់គ្លេស៖ តាមការផ្សាយរបស់ទូរទស្សន៍ ITV របស់ប្រទេសអង់គ្លេសកាលពីដើមសប្ដាហ៍នេះថា នាង Alice Pyne គឺជាក្មេងស្រីដែលទើបមានអាយុ ១៦ ឆ្នាំសោះ តែក្ដីរំពឹងរបស់នាងពិតជាខ្ពស់ជាងមនុស្សចាស់ ៥ទៅទៀត។

width=459Aliice ជាក្មេងស្រីម្នា្កក់ដែលកំពុងរៀននៅវិទ្យាល័យមួយ ស្ថិតនៅរដ្ឋ Ulverston ប៉ែកខាងជើងឈាងខាងលិចប្រទេសអង់គ្លេស។ បន្ទាប់ពីលោកគ្រូពេទ្យបានប្រាប់នាងថា នាងមានជម្ងឺមហារីក Alice ក៏បានក្លាយទៅជាក្មេងស្រីម្នាក់ ដែលចង់តស៊ូក្នុងឆាកជីវិតរបស់នាង ដើម្បីទទួលបានជោគជ័យដ៏ធំមួយ ដែលមនុស្សទាំងពួងមិនអាចធ្វើបាន។​

width=459

សព្វថ្ងៃ បន្ទាប់ពីទៅសាលារៀនជាមួយមិត្ដភ័ក្រជាច្រើនណាស់ Alice បានធ្វើកិច្ចការជាច្រើនទៀតដូចជា ជួយកិច្ចការផ្ទះម្ដាយនាង អានសៀវភៅ មើលទូរទស្សន៍​ស្ដីអំពី ត្រីបាឡែននិងជាពិសេស គឺនាងបានទៅហែលទឹក​សម្រាប់សុខភាពនាងផងដែរ។អ្វីដែលអស្ចារ្យនោះគឺថា​ នៅក្នុងសាលារៀន Alice បានបង្កើតសមាគមន៍ជួយសង្គ្រោះ កុមារកំព្រា​ និងចាស់ជរាផងដែរ។ គោលបំណងទៅថ្ងៃអនាគត Alice ចង់ក្លាយទៅជា គ្រូបង្វឹក ត្រីបាឡែន គ្រូបង្វឹកសត្វសុនខ និងជាពិសេស គឺការបន្ដការសិក្សានៅ ចក្រភពកូឡុំប៊ី។ គួរបញ្ចក់ដែរថា ទោះបីជា Alcie មានជម្ងឺដែលមិនអាចព្យាបាលជាក៏ដោយ តែ Alice ពិតជាតស៊ូមែន គិតទៅដូចជាគ្រាន់បើជាងអ្នកខ្លះ ដែលសង្សាបែកចិត្ដ ហើយទៅលោតទឹកសម្លាប់ខ្លួនដែរ៕