ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ បានចោទប្រកាន់ HTC One បានរំលោភប័ណ្ណប៉ាតង់របស់ខ្លួនចំនួន៦ ទៅខាងគណកម្មការអន្ដរជាតិពាណិជ្ជកម្ម (អាមេរិច) ទន្ទឹមនឹងការស្នើសុំទីភ្នាក់ងារគ្រប់គ្រងនេះ ចេញបញ្ជាហាមការដាក់លក់ HTC One នៅអាមេរិចទៀតផង។

បណ្តាប័ណ្ណប៉ាតង់ដែលត្រូវបាន Nokia ប្រើប្រាស់ក្នុងការប្តឹងលើកនេះ គឺពាក់ព័ន្ធនឹង របៀបក្នុងការរៀបចំឧបករណ៍គ្រឿងផ្សំ ក្នុងសំបក (មិនអាចដោះបាន) វិធីសាស្រ្តដំណើរការសញ្ញាណ ការរំខានចំពោះការសន្ទនា ឬទិន្នន័យ រួមជាមួយ Function Encode, Decode Video VP8 របស់ប្រព័ន្ធប្រតិបត្តិការ Android ប្រើនៅលើ HTC One។

/

HTC និង Nokia ធ្លាប់បាន​ប៉ះគ្នាច្រើនដងមកហើយ នៅតុលាការ ប្រទេសជាច្រើនផ្សេងៗគ្នា។កាលពីខែមុន Nokia បានប្តឹង HTC One ប្រើប្រាស់ខុសច្បាស់ពីការរចនាម៉ូត microphone Copyright របស់ Lumia 720 និងបានស្នើសុំ គូប្រជែងត្រូវធ្វើការប្រមូលផលិតផលមកវិញ។ ជាក់ស្តែងក្រុមហ៊ុនផលិតទូរស័ព្ទតៃវ៉ាន់ បានស្រាយបញ្ជាក់ថា នេះគឺជាកំហុសខាង ក្រុមហ៊ុនផ្គត់ផ្គង់ ST Microelectronics មិនមែនកំហុសខ្លួនឡើយ ហើយក៏ត្រូវបានតុលាការអនុម័ត អនុញ្ញាតឲ្យបន្តការរចនាម៉ូត Copyright របស់ Nokia៕

ដោយ៖ សិលាប្រភព៖ VE