ទង្វើដែលបុរសរូបនោះបានធ្វើ គឺគ្មានមនុស្សធម៌ទាល់តែសោះ ដួច្នេះសមហើយដែលត្រូវសមត្តកិច្ច សំលាប់ សូមកុំប្រព្រឹត្តិតាមបុរសរូបនោះអោយសោះ។




ខេត្តរតនគិរី ៖ មនុស្ស​៤នាក់​បានស្លាប់​​ជាបន្ត​បន្ទាប់​ដោយ​ជន​ដៃ​ដល់​ចាប់​អារ.ក និង​ម្នាក់​រង​របួស​ធ្ងន់ ។​ រីឯជាជន​ដៃដល់​ក៏ត្រូវ​បាន​ស្លាប់​ដោយ​​សមត្ថ​កិច្ច​​បង្ក្រាប​ផង​ដែរពោលគឺ​ ជីវិត​៥​នាក់បានបាត់បង់ ។ ​ហេតុ​ការណ៍​​គួរឱ្យ​រន្ធត់​បំផុតនេះបាន​កើត​ឡើង​នៅវេលារំលង​អធ្រាត្រ​​​ឈាន ​ចូលថ្ងៃទី៩ មករា នៅក្នុងភូមិ​បរ​ញុក​ក្រោម និងភូមិ​ប្រាក់២ ​ឃុំសាមគ្គី​ ស្រុក​អូរ​ជុំ ។ ​ប្រភព​ព័ត៌​មាន​សមត្ថកិច្ច​ស្រុកអូរ​​ជុំ​បាន​​ឱ្យ​ដឹង​ថា ជនដៃ​ដល់​ឈ្មោះខេង គ្រី ភេទប្រុស អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត​​នៅភូមិ​មៀន​ ឃុំ​មៀន​ ស្រុក​អូររាំង​ឪ ខេត្ត​កំពង់ចាម ។ ដំបូង​​ឈ្មោះ​នេះបានចាប់​​អារ.កបងប្រុស​បង្កើត​របស់​ខ្លួនឈ្មោះ​នូវ សារិន ដែល​មករស់នៅ​ធ្វើចំការ​ជា​មួយ​គ្នាក្នុង​ភូមិ​បរញុកក្រោម ​​វេលាម៉ោង៩យប់​ថ្ងៃទី៨ មករា ហើយបាន​រត់​គេចខ្លួន​ដោយ​យក​ម៉ូតូ​អ្នកភូមិ​ម្នាក់ជិះរត់ សំដៅមក​ក្រុងបានលុង ​កាត់តាមភូមិ​ប្រាក់​ ។​ មន្ត្រី​សមត្ថ​កិច្ច​បានបន្ត​ទៀតថា ជនដៃ​ដល់​បាន​ជិះម៉ូតូ​ម៉ាកC100 ស៊េរី​២០០៩ ពណ៌ខ្មៅ មានតែ​ម៉ា​ស៊ីន​និងតួ ជិះ​បាន​ប្រមាណ​៥គីឡូ​ម៉ែត្រ​ក៏អស់សាំង រួច​យកម៉ូតូ​អ្នកភូមិ​ជិះបន្ត​មកទៀត​ ។ លុះ​ជិះមកដល់​ភូមិ​ប្រាក់​ពី​រ ស្រាប់​តែ​អស់សាំង​ទៀត ក៏ទុក​ម៉ូតូ​​ចោលរួចដើរ​សំដៅចូលផ្ទះ​អ្នក​ភូមិ​​ប្រាក់២ ​ដែលមាន​ចំងាយ​ប្រមាណ​១០គីឡូ​ម៉ែត្រ ពីភូមិ​កើតហេតុ​ទី១ ។ មកដល់​​ភ្លាម ជនដៃ​ដល់​បាន​ចាប់ឆ្កែ​អ្នក​ភូមិ​អារកងាប់អស់១ក្បាលភ្លាម​ដែរ ។

ក្នុងពេលជនដៃ​ដល់​ធ្វើសកម្ម​ភាព​នោះ​សមត្ថ​កិច្ច​ បានជិះ​ម៉ូតូដេញតាម​ពីក្រោយ​រហូត​ បន្ទាប់​មក​ទៀត​ជន​ដៃ​ដល់​បានរត់ឡើង​ទៅលើ​ផ្ទះ​ជន​ជាតិ​ទំពួន​ម្នាក់អុក​ឡុក ​ឡូឡា​ កាន់​កាំ​បិត​ខ្វែវ​នៅនឹង​​ដៃ​រួច​កាប់គ្រវី​គ្រវាត់​​ក្នុង​ផ្ទះ ។ ឈ្មោះ​យ៉ាយ ខ្វែក ភេទប្រុស ​ដែលជាម្ចាស់​​ផ្ទះ​ភ័យ​ខ្លាច​​បាន​រត់ចុះ​ដី និង​​ស្រែក​ឱ្យ​គេ​ជួយ​ ខណៈ​ប្រពន្ធ​​ដេក​នៅ​ក្នុងបន្ទប់​​ម្នាក់ឯង ឯកូន​៣​នាក់​ដេកជា​មួយ​ខ្លួន​ជា​ឪពុក​ខាងមុខ​ផ្ទះ ក៏​ត្រូវ​ជន​ដៃដល់​ចាប់​អារ.ក​សម្លាប់​​ម្តង​មួយៗស្លាប់​ភ្លាម​ទាំង៣នាក់ គឺ​ទី១-​ឈ្មោះ​ខ្វែក វ៉ាន ភេទស្រី អាយុ​​៧​ឆ្នាំ ទី២-ឈ្មោះខ្វែក​ ពិក ភេទ​​ប្រុស​ អាយុ​៣​ឆ្នាំ និង​ទី៣-​ឈ្មោះ​ខ្វែក ម៉ាន់ ​ភេទប្រុស ។ ប្រឈម​មុខ​នឹង​ការទប់​ស្កាត់​ជនដៃ​ដល់នេះ​​ សមត្ថកិច្ច​បានត្រឹម​តែ​រង់​ចាំទទួល​​បទបញ្ជា​ ព្រោះ​ពុំ​ហ៊ាន​ធ្វើ​អ្វីបាន​ទេ ក្នុងការ​ចូល​ចាប់ ។

ប្រភព​ព័ត៌​មាន​ដដែលបាន​ឱ្យ​ដឹងថា ជន​ដៃ​ដល់​មានពាក់​ភ្លើងគោម (ភ្លើង​ពិល) នៅ​លើ​ក្បាល​ហើយ​អ្នក​ភូមិ​ជា​ច្រើន​នាក់បាន​ត្រឹម​តែ​ធ្វើ​ការ​ឡោមព័ទ្ធ​ ខ្លះ​គប់ដុំ​ថ្ម ​ខ្លះគប់​ដំបងទៅ​លើ​​ជន​ដៃ​ដល់ ដើម្បី​ជួយ​ជន​រង​គ្រោះ​ ប៉ុន្តែ​​មិនអា​ច​ជួយបាន ។ ​លុះ​ពេល​​ឃើញ​ឈាម​ហូរ​ធ្លាក់ពី​លើ​ផ្ទះ មក​ដី​យ៉ាង​ច្រើន​ និងសំលេងស្រែក​ទ្រហោយំ ពេញ​ផ្ទះ គួរឱ្យ​អាណោចអាធមបំផុត ទើបសមត្ថ​កិច្ច​​សំរេច​កំទេច​ជន​ដៃ​ដល់ ​ដោយបាញ់១​គ្រាប់​ត្រូវ​ក្រលៀនបណ្តាល​ឱ្យ​ស្លាប់នៅ​នឹង​កន្លែង ។

អ្នក​ដែល​បានឃើញ​ហេតុការណ៍បានឱ្យកោះ​សន្តិ​ភាព​ដឹង​ថា ជន​ដៃដល់​បាន​អារក​សម្លាប់ក្មេង​៣នាក់​បង​ប្អូន រួចចុះមក​ក្រោម​ដេញ​កាប់ឪពុក​ក្មេង​រង​គ្រោះ​ទៀត​ បណ្តាល​ឱ្យ​រងរបួស​ក្បាល និង​បាក់ដៃ​ឆ្វេង ត្រូវ​បាន​បញ្ជូន​មកព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត ។ គ្រួសារ​រង​គ្រោះ​នេះ​មាន​កូន៥​នាក់ កូន​ប្រុសម្នាក់​បាន​គេចផុតពីការ​ចាប់​អារ​.ក​​​ដោយ​សារ​ដេក​នៅ​​ផ្ទះ​ អ្នកជិត​ខាង​ និងកូន​ស្រីម្នាក់​ទៀត​ដេកនៅ​ផ្ទះ​បាយ ក៏បានរួច​ផុតពី​គ្រោះ​​ថ្នាក់​នេះ ។ ចំណែក​​ម្តាយ​ដេកនៅ​ក្នុង​បន្ទប់​ ក៏​រួច​ផុតជីវិតដែរ ។ លោកឯម វុន អធិការ​នគរបាលក្រុង​បាន​លុង​បានឱ្យ​ដឹងថា នៅព្រឹក​ថ្ងៃទី៨ មករា​ ជន​ដៃ​ដល់​នេះបានមកប្តឹង​ប៉ូលិសថា ខ្លួនបាត់​កាតគ្រី​ម៉ូតូ​​ សុំប៉ូលិសជួយ​រក ប៉ុន្តែ​ប៉ូលិស​ក្រុង​សង្កេត​ឃើញ​​ជន​ដៃ​ដល់មានសភាព​វង្វេង​វង្វាន់ ព្រោះ​ពេល​សួរ​នាំ​ទៅ​​ជន​នោះ​ប្រាប់​ថា រស់​នៅ​ភូមិ​បរ​ញុក ជា​មួយ​បង​ រួច​រក​លេខ​ទូរ​ស័ព្ទ​ទាក់​ទង​ទើប​ដឹង​ថា កាតគ្រីម៉ូតូ​​ត្រូវ​​ប្រពន្ធ​យក​ទៅ​ស្រុក​កំណើត​នៅ​អូរ​រាំង​ឪមុន​ទៅហើយ ទើបនគរ​បាល​​ឱ្យ​ជន​នោះ​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​ភូមិ​បរ​ញុក​វិញ ។ ចំណែកបង​ប្អូន​ជន​ដៃ​ដល់​នេះ​ប្រាប់​ថា ជន​នេះមាន​ជំងឺ​គ្រុន​ចាញ់​ ក្រោយ​ពី​ជួស​ឈាម​​ពិនិត្យនៅ​មណ្ឌល​សុខ​ភាព​ឃុំ​សាមគ្គីរួច​មក​ ។

លោក​អធិ​ការ​បាន​ឱ្យ​រថយន្ត​សារ៉ែន​ដឹក​ជន​នោះ​ទៅ​ ភូមិ​បរ​ញុក ស្រាប់​តែ​យប់​នោះ​វេលា​ម៉ោង​៩​ក៏​ឡូឡា​រក​រឿង​ខ្លាំង​នៅ​ផ្ទះ​បង​ប្រុស​ របស់​ខ្លួនឯង ។ បង​ប្រុស​បាន​ឱ្យ​ប្រពន្ធ​ទៅ​ដេក​នៅ​ផ្ទះ​អ្នក​ដទៃ ទុក​ឱ្យ​គាត់​មើល ក៏​មាន​រឿង​អារ​ក​បង​ប្រុស​បង្កើត​របស់​ខ្លួន​ស្លាប់​រួច​បន្ត​ទៅ​អារក​ ក្មេង​៣​នាក់​បង​ប្អូន​នៅ​ភូមិ​ប្រាក់​២ នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺបែបនេះទៅ ។ ប្រភព​ពី​អ្នក​ភូមិ​រស់​នៅជិត​ផ្ទះ​បង​ប្រុស​របស់​គាត់និយាយ​ថា ជន​ដៃ​ដល់​​ពិត​ជា​មាន​បញ្ហា​ខាង​សតិ​ស្មារតី​ ពេល​មាន​ជំងឺ​រើ​ម្តងៗ​ចេះ​តែ​ចង់​ចាប់​រំលោភ​បង​ថ្លៃ​ស្រី ហើយ​បង​ប្រុស​តែង​ដេញ​ឱ្យ​នាំ​ប្រពន្ធ​កូន​ទៅ​ស្រុក​វិញ ។ ពេល​ប្រពន្ធ​កូនទៅ​បាត់​ខ្លួន​ឯង​​ ក៏​មាន​រឿង​បែប​នេះកើត​ឡើងតែ​ម្តង​ ៕
http://kohsantepheapdaily.com.kh/art...109-19284.html