ក្រោយពីរយះពេល ១៣ ឆ្នាំ ឈរលំដាប់កំពូលតារាង នៅក្នុងតារាងបណ្តាក្រុមហ៊ុនដែលមានតំលៃថ្លៃបំផុត នៅលើពិភពលោក តាមរយះការជ្រើសរើស របស់សារជីវកម្ម Interbrand, កាលពីពេលថ្មីៗនេះក្រុមហ៊ុន Coca-Cola Co. បានបាត់បង់តំណែងលើកមួយ ដោយ Apple មកជំនួស។ ជាក់ស្តែងពេលនេះ Apple កំពុងតែនាំមុខវិញ ពេលដែល Brand Name Apple Inc. ដែល Steve Jobs បានបង្កើតឡើង មានតំលៃដល់ទៅ ៩៨,៣ ពាន់លានដុល្លារ ។ អ្នកឈរតំណែងលេខ២ គឺ Google Inc. ជាមួយនឹងតំលៃ៩៣,៣ ពាន់លានដុល្លារ។ រីឯ Coca-Cola Co. បានធ្លាក់ចុះមកតំណែងលេខ៣ វិញ ជាមួយនឹងតំលៃ ៧៩,២ ពាន់លានដុល្លារ។

Coca Cola បានបាត់បង់ចំណាត់ថ្នាក់លេខ១ ក្រោយពីបានកាន់កាប់អស់រយះពេល ១៣ឆ្នាំ
តារាងចំណាត់ថ្នាក់នេះ ត្រូវបានជ្រើសរើស និងធ្វើការបូកសរុប យ៉ាងមត់ចត់ ល្អិតល្អន់ ពីដំណើរការហិរញ្ញវត្ថុ ប្រតិកម្មរបស់អតិថិជន ក៏ដូចជាសមត្ថភាពរក្សា នូវភាពខ្លាំងរបស់ខ្លួន។

បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា បានលេចមុខច្រើន នៅក្នុងតារាងនេះ
ក្រៅពីកំពូល ក្រុមហ៊ុនទាំងបីខាងលើ នៅក្នុង Top ១០ នៃតារាចំណាត់ថ្នាក់នេះ គឺក៏ឃើញមានបណ្តាក្រុមហ៊ុនដែលយើងធ្លាប់ដឹង ធ្លាប់ឭ ដូចជាក្រុមហ៊ុន IBM, Microsoft, GE, McDonald's, Samsung, Intel ក៏ដូចជា Toyota ផងដែរ។ សរុបតំលៃទាំង ១០០ ក្រុមហ៊ុន នៅក្នុងតារាងចំណាត់ថ្នាក់នេះ គឺមានតំលៃឡើងដល់ ១,៥០០ ពាន់លានដុល្លារ ពោលកើនឡើង ៨,៤% បើប្រៀបនឹងឆ្នាំមុន៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- Justin បញ្ចេញចារឹកគួរឲ្យទើសភ្នែក ដោយប្រើអង្គរក្ស លីខ្លួនឡើងជណ្តើរ- Version mini របស់កំពូលស្មាតហ្វូន Xperia Z1 មកពី Sony លេចចេញរូបរាង - មើលតារាល្បីៗគ្រងសម្លៀកបំពាក់ ប្រពៃណីខ្មែរ ទៅវត្តរដូវភ្ជុំ ស្អាតកំរិតណា?- ដល់ពេល Galaxy Note 3 ឡើងជ្រុញ វាស់កំរិតនៃភាពរឹងមាំហើយ យ៉ាងម៉េចដែរទៅ? (មានវីដេអូ)- ពេជ្រ សូលីកា៖ លាហើយសិល្បៈ ពិភពគួរឲ្យខ្លាច- បបួលសង្សារ ទៅរំលោភ បានសម្រេចម្តង មិនអស់ចិត្ត ហៅមិត្តភក្តិ មករំលោភនាង ថែមទៀត- ថ្ម iPhone 5 នៅតែល្អជាងថ្មរបស់ iPhone 5C ដែលជាម៉ូដែលថ្មី ទៅទៀត
ដោយ៖ សិលាប្រភព៖ kenh14