បន្ទាប់ពីមានការលេចឮព័ត៌មានមួយចំនួន នៅឯព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យា MWC 2014 ក្រុមហ៊ុន Samsung បានទទួលស្គាល់ជាផ្លូវការថា វត្តមានរបស់ Galaxy Tab 4 ពិតជាមានពិតមែន។

 

/

វត្តមានរបស់ Galaxy Tab 4 នៅក្នុងពិភពបច្ចេកវិទ្យា ទើបត្រូវបាន Samsung ទទួលស្គាល់ជាផ្លូវការ ដោយការដាក់បញ្ចូលឈ្មោះ ថេប្លេត នេះ ទៅក្នុងបញ្ជីនៃបណ្ដាឧបករណ៍ដែលអាច ដំណើរការជាមួយ Gear Fit ដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ខ្លួន។ តាមរយៈនេះ គេឃើញមានទូរស័ព្ទ និងកុំព្យូទ័រថេប្លេត ដល់ទៅ ២០ម៉ូដែល របស់ Samsung មានប្រព័ន្ធសម កាលកម្មទិន្នន័យ ជាមួយខ្សែដៃសុខភាពឆ្លាតវៃ Gear Fit នេះ។ទន្ទឹមនឹងនេះ តាមរយៈរូបភាពខាងលើ គេសន្និដ្ឋានថា ថេប្លេត ជំនាន់ទី ៤ របស់ Samsung នឹង មានកំណែអេក្រង់ដល់ទៅ ៣ប្រភេទ គឺ ៧ inch, ៨ inch និង ១០.១ inch ដូចទៅនឹងការបែកធ្លាយ ព័ត៌មានមុននេះ។

Galaxy Tab 4 អាចនឹងត្រូវបានក្រុមហ៊ុនរបស់កូរ៉េខាងត្បូងមួយនេះ បញ្ចេញលក់ក្នុងទីផ្សារ មុន នឹងខ្សែដៃសុខភាព បង្ហាញខ្លួន នៅចុងខែមិនានេះ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖  Genk