ពេលវេលាកន្លងផុតទៅជិតមួយឆ្នាំទៅហើយ ដែលក្រុមហ៊ុន Apple នៅមិនទាន់ធ្វើកំណែអាប់ឌេត iPad Air ។ បើតាមអ្នកវិភាគ Ming-Chi Kuo មកពីក្រុមហ៊ុន KGI បានឲ្យដឹងថា ជំនាន់ទីបីរបស់ iPad Air នឹងត្រូវបាន ក្រុមហ៊ុន ធ្វើការបង្ហាញខ្លួននៅអំឡុងពាក់កណ្តាលដើមឆ្នាំក្រោយ  អាចក្នុងព្រឹត្តិការណ៍ មួយ នៅក្នុងខែមីនា។

តាមព័ត៌មានចចាមអារាមជាច្រើនកាលពីពេលមុន បើទោះជាមិនបាននិយាយពី iPad Air 3 ប៉ុន្តែប្រភព បានឲ្យថា ព្រឹត្តិការណ៍ដែលនឹងប្រារព្ធឡើងនៅក្នុងខែមីនា ឬមេសានោះ នឹងមាន Apple Watch 2 និង iPhone 6C អេក្រង់ទំហំ 4 inch។

/

តាមអ្នកវិភាគដែលគួរឲ្យជឿជាក់គួរសម ស្តីពីព័ត៌មានចាចាមអារាមពីផលិតផល Apple ខាងលើនេះ iPad Air 3 នឹងជាម៉ូដែលអាប់ឌេតពី iPad Air 2 ឆ្នាំ 2014 ប៉ុន្តែដូចទៅនឹង iPad Pro វានៅតែមិនទាន់ មានបំពាក់ 3D Touch។ មូលហេតុអាចមកពីកង្វះខាតប្រភពផ្គត់ផ្គង់ សម្រាប់បច្ចេកវិទ្យាអេក្រង់ស្គាល់ កម្លាំងសង្កត់នេះ។ ក្រៅពី នេះ យើងក៏អាចនឹងបានឃើញពីការបង្ហាញខ្លួនរបស់ iOS 10 នៅ WWDC 2016 ផងដែរ។

និយាយពី iPhone 7 វិញ លោក Ming-Chi Kuo គ្រាន់តែបង្ហើបឲ្យដឹងថា វានឹងនៅតែបំពាក់បច្ចេកវិទ្យា 3D Touch ដូចទៅនឹង iPhone 6S/6S Plus សព្វថ្ងៃនេះប៉ុណ្ណោះ៕

- អានអត្ថបទ៖ LG ឆ្នាំ២០១៦៖ គ្មានទេ G Flex 3, G5 បង្ហាញខ្លួននៅខែមេសា, ជំនាន់បន្ទាប់ V10 បង្ហាញខ្លួននៅត្រីមាសទី៣ ឬទី៤- អានអត្ថបទ៖ លេចចេញលក្ខណៈសម្បត្តិពេញលេញរបស់ Galaxy A9: អេក្រង់ ៦អ៊ីន FullHD, RAM 3GB, ថាមពលថ្មខ្លាំងដល់ទៅ 4000 mAh

 

ប្រែសម្រួល៖ មង្គល ប្រភព៖ 9to5 Mac, Tinhte