Google Translate គឺជាឧបករណ៍ដ៏មានសារសំខាន់ សម្រាប់អ្នកបែកប្រែ និងអ្នកទេសចរណ៍ ដោយវាមានមុខងារជំនួយជាច្រើន។ ថ្មីៗនេះ ក្រុមហ៊ុន Google ឱ្យដឹងថា ពួកគេនឹងបន្ទាន់សម័យនូវមុខងារដ៏អស្ចារ្យ ចំនួន ២បន្ថែមទៀត។

/

បច្ចុប្បន្ន ដោយមានការផ្ទុះឡើងនៃបច្ចេកវិទ្យា ពិសេសគឺការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ ការដើរទេសចរណ៍នៅបរទេស គឺមានភាពងាយស្រួលជាងមុន បើទោះជាអ្នកមិនចេះភាសានៃប្រជាជនក្នុងប្រទេសដែលអ្នកកំពុងដើរកំសាន្ត។ គ្រាន់តែកម្មវិធីបែកប្រែមួយ អ្នកប្រើប្រាស់នឹងអាចទៅកាន់កន្លែងដែលចង់ទៅ ដោយមិនមានការលំបាក ទាក់ទិននឹងបញ្ហាភាសា ហើយ Google Translate ត្រូវបានគេប្រើប្រាស់ច្រើន។

/

Google Translate អាច​បក​ប្រែ​​អក្សរ​ក្នុង​រូប​ភាព

ព័ត៌មានល្អសម្រាប់អ្នកចូលចិត្តដើរទេសចរណ៍នៅបរទេស ឬក្រុមមនុស្សដែលតែងតែទៅបំពេញបេសកកម្មនៅប្រទេសក្រៅ នោះគឺ Google នឹងបំពាក់កម្មវិធីថ្មីបំផុត និងមានប្រយោជន៍បំផុត ចំនួន ២បន្ថែមទៀត ទៅក្នុង Google Translate តាមរយៈសេវាកម្ម Lens Word ដែលក្រុមហ៊ុន Google បានទិញយក កាលពីដើមឆ្នាំនេះ។ ជាក់ស្ដែង ជាមួយនឹងមុខងារថ្មីនេះ អ្នកអាចបង្វែរ​កាមេរ៉ា របស់ទូរស័ព្ទ ឆ្ពោះ​ទៅ​កាន់​រូប​ភាពដែលមានអក្សរ ពេល​នោះ កម្មវិធីនឹងចាប់​ផ្ដើមបក​ប្រែ​នៅ​លើ​ទូរស័ព្ទ។

/

មុខងារមួយទៀត នោះគឺសមត្ថភាពស្គាល់ភាសា និងបកប្រែដោយស្វ័យប្រវត្ត។ ប្រការនេះ មានន័យថា អ្នកប្រើប្រាស់មិនចាំបាច់ចុចយកភាសាដែលខ្លួនត្រូវការបកប្រែនោះទេ គឺគ្រាន់តែជ្រើសរើសភាសាណាក៏បាន ឱ្យបានចំនួន ២ ហើយចាប់ផ្ដើមសន្ទនា។ កម្មវិធីបកប្រែ នឹងស្គាល់ភាសាដែលអ្នក​កំពុងនិយាយ និងបកប្រែផ្ទាល់នៅលើអេក្រង់ទូរស័ព្ទ។ ដូច្នេះ ការសន្ទនា នឹងអាចធ្វើឡើងភ្លាមៗ និងមានលក្ខណៈធម្មជាតិ។

/

បច្ចុប្បន្ន គេមិនទាន់ដឹងថា Google នឹងដំឡើងកម្មវិធីថ្មី ទាំង ២នេះ នៅពេលណានៅឡើយ ប៉ុន្ដែ ប្រភពព័ត៌មាន បាន​ឱ្យដឹងថា កំណែបន្ទាន់សម័យនេះ បានត្រៀមខ្លួនជាស្រេច ដើម្បីដាក់ជូនសាធារណៈជនប្រើប្រាស់៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Phone Arena‎