ក្រុម​ហ៊ុន​ Westec ​Media ​Limited​ បាន​បើក​ដំណើរ​ការ​​រោង​ភាព​យន្ត​បរទេស​លើក​ដំបូង​​
នៅ​រាជ​ធានី​ភ្នំ​ពេញ​ កាលពីថ្ងៃទី7កក្កដាកន្លងមក​ ក្រោម​ការ​វិនិយោគ​នូវ​តម្លៃ​ទឹក​ប្រាក់​
1,5​លាន​ដុល្លារ​។

រោង​ភាព​យន្ត​នេះ​មាន​ឈ្មោះ​ថា​ Legend ​បើក​នៅ​ក្នុង​ផ្សារ​ទំនើប​ City Mall។

​រោង​ភាព​យន្ត​នេះសាងសង់ឡើងអស់​​​តម្លៃ​1,5​លាន​ដុល្លារ​មាន​កៅ​អី​ចំនួន​800កន្លែង
ជាមួយនឹង​មាន​អេក្រង់​3D។​​

ទោះ​បី​មាន​រោង​ភាព​យន្ត​ទើបនឹងបើកបែបនេះកី្តក៏ពួក​គេ​កំពុង​តែ​​ប្រឈម​​​នឹង​បញ្ហាខ្លះ
​ដោយ​សារ​នៅប្រជាជន​កម្ពុជា​ភាគ​ច្រើន​ចូល​ចិត្ត​ទិញ​DVDមក​មើល​នៅ​ផ្ទះ​​។​

ចំពោះតំលៃសំបុត្រមួយគឺ 6USDចំពោះកៅអីធម្មតានិងតំលៃសំបុត្រ8ដុល្លាគឺសំរាប់កៅអី VIP ហើយក្នុងសំបុត្រនីមួយៗលោកអ្នកអាចទទួលបានការបញ្ចុះតំលៃ6000រៀលពីកន្លែងអាហារដ្ឋាន
ក្នុងLegend Cinemaផងដែរ។


តែអ្វីដែលគួរឲ្យស្តាយមួយទៀតនោះគឺ បច្ចុប្បន្នរឿង3D មិនទាន់មាន Subtitle ជាភាសាខ្មែរទេ។
មានន័យថាប្រសិនបើអ្នកមិនពូកែអង់គ្លេសទេគឺមានលក្ខណៈពិបាកបន្តិច។


ពេលវេលាដែលបញ្ជាំងរឿងនេះគឺនៅម៉ោង10:40 am, 2:10 pm, 5:25 pm និង 8:40 pm


ប្រភព៖ Legend Cinema
ដោយ៖ មិនា ។