ភ្នំពេញ, កម្ពុជា ៖ លោក Jerry Manus បានត្រូវប្រកាសតែងតាំងដោយក្រុមហ៊ុន Nokia ប្រចាំនៅតំបន់ឥណ្ឌូចិន ជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មប្រចាំនៅប្រទេសកម្ពុជា និង ឡាវចាប់ពីថ្ងៃទី1 ខែកក្កដា ឆ្នាំ2011 តទៅ។



ក្នុងតួនាទីខាងលើ លោក Jerry ដែលមានសញ្ជាតិហ្វីលីពីនរូបនេះ នឹងដឹកនាំអភិវឌ្ឍន៍ យុទ្ធសាស្ត្រសម្រាប់អនុវត្តនៅក្នុងប្រតិបត្តិការអាជីវកម្ម Nokia ទាំងនៅប្រទេសកម្ពុជា និងប្រទេសឡាវ។

លោក William Hamilton-Whyte អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំនៅឥណ្ឌូចិនបាន មានប្រសាសន៍ឱ្យដឹងថា ��លោក Jerry បានចាប់ផ្តើមបម្រើការងារនៅក្នុងក្រុមហ៊ុន Nokia ប្រចាំនៅប្រទេសហ្វីលីពីនចាប់តាំងពីឆ្នាំ 2006 មកម្ល៉េះ។ កាលណោះលោកបានផ្តួចផ្តើម រៀបចំរចនាសម្ព័ន្ធក្រុមការងារចុះទីផ្សារយ៉ាងជោគជ័យ ហើយស្នាដៃរបស់លោក ត្រូវបាន គេទទួលស្គាល់ថាជាគម្រូដ៏ល្អមួយ សម្រាប់ថ្នាក់ភូមិភាគអាស៊ីអគ្នេយ៍-ប៉ាស៊ីហ្វិកទាំងមូល។ មុននឹងចូលកាន់តួនាទីថ្មីនៅប្រទេសកម្ពុជា លោក Jerry មានតួនាទីជា National Channel Manager នៅ Nokia ហ្វីលីពីន គ្រប់គ្រងច្រកចែកចាយផលិតផល និង កិច្ចការពង្រីកទីផ្សារនៅទីនោះ �� ។

នៅពេលសួរថាលោកមានចំណាប់អារម្មណ៍យ៉ាងដូចម្តេចខ្លះចំពោះកម្ពុជានិងទីផ្សារនៅកម្ពុជា
លោក Jerry ដែលទើបបានទទួលការតែងតាំងថ្មីនេះបានសំដែងមតិថា ៖ ��ប្រទេសកម្ពុជាគួរឱ្យ ចង់រស់នៅ ហើយប្រជាជន រួសរាយរាក់ទាក់គួរឱ្យចូលចិត្ត។ Nokia ឈានមុខនៅលើទីផ្សារកម្ពុជា ហើយខ្ញុំប្តេជ្ញាចិត្តថា នឹងដឹកនាំក្រុមការងារឱ្យកាន់តែរឹងមាំ និងនាំយកផលិតផលទំនើបៗនិង សេវាកម្មចាំបាច់ផ្សេងៗមកជូនអតិថិជនកម្ពុជា ដើម្បីពង្រឹង និងពង្រីកទីផ្សារបច្ចុប្បន្នឱ្យកាន់ តែធំធាត់និងរឹងមាំបន្ថែមទៀត �� ។