ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមជូនដំណឹងដល់សាធារណជនទំាងអស់
អោយបានជ្រាបថាយោងតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុគ្រោងនឹងសម្ពោធដាក់អោយដំណើរការក្រុមហ៊ុនផ្សារ
មួលបត្រកម្ពុជាហៅកាត់ថា ផ.ម.ក(Cambodia Securities Exchangeហៅកាត់
ថាCSX)ដែលជាប្រតិបិត្តិករទីផ្សារមូលបត្រ ប្រតិបតិ្តករប្រព័ន្ធផាត់ទាត់និងទូ
ទាត់មូលបត្រនិងប្រតិបតិ្តកររក្សាទុកមួលបត្រ នៅថៃ្ងទី 11 ខែកក្កដា ឆ្នាំ 2011
ខាងមុខនេះនិងតាមការប៉ាន់ប្រមាណអំពីវឌ្ឍនភាពនៃកាងារពាក់ព័ន្ធការជួញ
ដូរមូលបត្រដំបូងនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានឹងត្រូវចាប់ផ្តើមធើ្វនៅ
ដំណាច់ឆ្នាំ2011នេះ។កាលបរិច្ជេទខុសគ្នាខាងលើនេះគឺត្រូវបានគ្រោងឡើង
ស្របតាមបទពិសោជន៏នៃបណ្តាប្រទេសមួយចំនួនដែលបានកំណត់ពេលវេលា
នៃការចាប់ផ្តើមដំណើរការក្រុមហ៊ុនផ្សាមួលបត្រជាមុនដើម្បីអោយទីផ្សារនេះ
មានពេលវេលាគ្រប់គ្រាន់ត្រៀមរៀបចំដាក់អោយដំណើរការការជួញដូរមូលបត្រ
ដំបូង។អាស្រ័យហេតុនេះសូមក្រុមហ៊ុនមូលបត្រភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់
ព័ន្ធនឹងមូលបត្រភា្នក់ងារបញ្ជិការមូលបត្រនិងភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណឬការសម្រេចទទួលស្គាល់ពីគណៈកម្មការមូលបត្រ
កម្ពុជាហើយមានបំនងធើ្វជាសមាជិកឫអ្នកចូលរួមនៃក្រុមហ៊ុនផ្សារមូលប្រកម្ពុជា
ត្រូវរួសរាន់បំពេញនីតិវិធី ស្នើសុំចូលជាសមាជិកឫអ្នកចូលរួមនៅទីស្នាក់ការក្រុមហ៊ុន
ផ្សារមូលបត្រកម្ពុជា(វិមានកាណាឌីយ៉ាជាន់ទី25អាគារលេខ315វិថីព្រះអង្គដួង)
ចាប់ពីពេលនេះតទៅ។




រាយការណ៏ដោយ ខេមរៈ