
សារព័ត៍មានស៊ីនហួរបានដកស្រង់ប្រសាសន៍របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលថ្លែងនាថ្ងៃពុធកន្លងទៅ ថា ទំនប់វារីអគ្គិសនី ២ ក្នុងចំណោម ទំនប់វារីអគ្គិសនីទាំង ៥ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនចិន នឹង ដាក់អោយដំណើរការ។
សម្តេចក៍បានបញ្ជក់ផងដែរថា នៅពេលទំនប់វារីអគ្គិសនីទាំងពីរដំណើរការ នោះបញ្ហាលើអគ្គិសនីលែងចោទមានទៀតហើយ។
ទំនប់វារីអគ្គិសនីទាំង ២ នោះ មាន ១ ស្ថិតនៅខេត្តកំពត ដែលមានកំលាំង ១៩៣ មេហ្គាវាត់
និង ១ ទៀតស្ថិតនៅស្ថិតនៅភាគខាងត្បូងឈៀងខាងលិចនៃប្រទេសកម្ពុជាមានកំលាំង
១៨ មេហ្គាវាត់។ នៅពេលដែលទំនប់វារីអគ្គិសនីទាំង ២ នោះការចំណាយ
លើអគ្គិសនីនឹងត្រូវថយចុះ។
យោងតាមរបាយការណ៍របស់ ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល បានអោយដឹងថាទំនប់វារីអគ្គិសនីទាំង ៥ ដែលកំពុងសាងសង់ដោយក្រុមហ៊ុនចិន មានលទ្ធភាមផ្គត់ផ្គង់ដល់ ២៤៦ មេហ្គាវាត់ និង ចំណាយអស់ដើមទុនប្រមាណ ១.៦ កោដ្ឋិដុល្លាអាមេរិក៕
ប្រភប៖xinhua
ដោយ៖លី