ក្នុងពេលសំរាកពីការប្រកួត កីឡាករក្រុម Manchester United បានទៅវិស្សមកាល យ៉ាងសប្បាយរីករាយនោះ កីឡាករជើងចាស់ Ryan Giggs មិនបានយកពេលវេលានេះ ទៅបោះចោលនោះទេ។Giggs បានទៅចូលរួមរៀន វគ្គបណ្តុះបណ្តាលគ្រូបង្វឹករយៈពេលខ្លី នៅប្រទេសទួរគី ក្នុងរយៈពេល៨ ថ្ងៃ ។បើយោងតាមកាសែត The Times របស់អង់គ្លេស បានចុះផ្សាយថា នៅថ្ងៃព្រហស្បត្ត៍ទី ១៩ នេះកីឡាករ Ryan Giggs ឡើងយន្តហោះ ធ្វើតំណើរទៅទីក្រុង អ៊ីស្តង់ប៊ុល ប្រទេស ទួរគី ។ Giggsទៅរៀនសូត្រ ហ្វឹកហាត់អំពីជំនាញ វីជ្ជាជីវះគ្រូបង្វឹកបាល់ទាត់ រយៈពេល ៨ ថ្ងៃនេះ ហើយកន្លែងដែល Giggs ទៅរៀនសូត្រនោះ ក៏ជាទីលានប្រកួតបាល់ទាត់ អាយុក្រោម ២០ ឆ្នាំផងដែរ ។ ដូចនេះ Giggs មានឳកាស រៀន និង ដកស្រង់បទពិសោធន៍បានច្រើន មុនពេលត្រឡប់មកវិញ ។
ថ្មីៗនេះ Giggs ក៏បានបញ្ជាប់ការសិក្សា វគ្គគ្រូបង្វឹកនេះ ជាមួយសមាគមបាល់ទាត់ FA អង់គ្លេសចប់សប់គ្រប់ ២៤០ ម៉ោងផងដែរ ។ ប្រសិនបើ Giggs ជាប់ឈ្មោះក្នុងការធ្វើតេស្ត៍ប្រឡងនោះ Giggs នឹងក្លាយជា កីឡាករទីមួយ របស់អង់គ្លេស ដែលលេងជាកីឡាករផង ធ្វើជាគ្រូបង្វឹកផង ៕
ដោយ ៖ កុសលប្រភព ៖ 24h