គ្រឿងផ្សំ -ត្រីត្រឱនកន្លះគីឡូក្រាម -ដូងកោស ៤ ខាំ -ស្លឹកក្រូចសើចហាន់ឆ្មារៗ ២ ស្លាបព្រាកាហ្វេ -ម្ទសចង្អុលមេឃទុំក្រហម ២ ស្លាបព្រាកាហ្វេ -ស្ករ-ស ១ ស្លាបព្រាបាយគ្រឿងស្ល -មទេសក្រៀមឆ្កឹះគ្រាប់ចេញហើយត្រាំទឹក ៧ ផ្លែ -រំដេងហាន់ ៤ ចំណិត -ស្លឹកគ្រៃ ១ គល់ -ខ្ទឹមក្រហម ៥ មើម -ខ្ទឹមស ២ មើម -សម្បកក្រូចសើចហាន់ឆ្មារៗ ១ ស្លាបព្រាកាហ្វេ -គល់វ៉ាន់ស៊ុយហាន់ឆ្មារៗ ១ ស្លាបព្រាកាហ្វេ -កាពិ, អំបិលមួយមុខៗ កន្លះស្លាបព្រាកាហ្វេបុកគ្រឿងស្លទាំងអស់ចូលគ្នាឲ្យល្អិតវិធី
វិធីធ្វើ ១- លាងត្រីឲ្យស្អាត ចង់ប្រើទាំងមួល ឬកាត់កង់ក៏បាន។ ២- ពូតដូងយកខ្ទិះមួយពែងនិងខ្ទិះចុងមួយពែង ៣- រំងាស់ខ្ទិះឲ្យឡ់ងប្រេង ៤- ដាក់គ្រឿង ឬ ស្លចូលកូរជាមួយខ្ទិះដើមឲ្យឈ្ងុយ ដាក់ទឹកត្រី ស្ករ ត្រីឆាចូលគ្នាហើយចាក់ខ្ទិះចុងមួយពែងទៀតចួល។ ទុកឲ្យពុះដាក់ស្លឹកក្រូចសើចមួយស្លាបព្រាកាហ្វេចូលទៅហើយលើកចុះ។ ៥- ដួសដាក់ចានដោយស្លឹកក្រូចសើចដែលនៅសល់ម្ទេសចង្អុលមេឃទុំក្រហម ឬអាចរំលែកខ្ទិះដើមកន្លះពែង ទុកចាក់ស្រោចពីលើសាច់ត្រី មុនពេលបរិភោគក៏បានដែរ៕
ដោយ៖ វណ្ណៈប្រភព៖ Cooking Cambodian