ពេលដែលបង្ហាញខ្លួនស្មាតហ្វូន Galaxy S 4, Samsung ក៏បានណែនាំឧបករណ៍លេងហ្គេមកាន់ដៃមួយ សំរាប់ស្មាតហ្វូនរបស់ខ្លួន។ ជាមួយនឹងឈ្មោះ Game Pad, ឧបករណ៍នេះ មានប៊ូតុងបញ្ជា,analog ប៊ូតុងបញ្ជាទិសដៅ រួមជាមួយការភ្ជាប់ NFC។

Game Pad Connect ជាមួយទូរស័ព្ទតាមរយះ Bluetooth និងអាចប្រើជាមួយបណ្តាឧបករណ៍ដែលមានអេក្រង់ទំហំចាប់ពី 4 ដល់ 6,3។ នៅត្រង់នេះ សំណួរបានចោទសួរថា តើហេតុអ្វីបានជា Samsung Support អេក្រង់ដល់ទំហំ 6,3, ក្នុងពេលដែល Galaxy S 4 មានអេក្រង់តែ 5, ចំណែកNote II ធំជាងបន្តិចក៏ត្រឹមតែ 5,5? តើវាគឺជាទំហំអេក្រង់របស់ Galaxy Note ជំនាន់ថ្មីទេឬ?

/

កាលពីពេលមុន យើងបានលឺព័ត៌មានចចាមអារាមថា Note III នឹងបំពាក់អេក្រង់ទំហំ 6,3 បើយើងគិតដល់បញ្ហាខាងលើ គឺវាអាចជាការពិត។ លទ្ធភាពច្រើន Game Pad ត្រូវបាន Samsungរចនាម៉ូដ Support បានច្រើនជាមួយស្មាតហ្វូនរបស់ខ្លួន ចាប់ពីស្មាតហ្វូនធំៗដូចជា S 4, Note IIIដល់បណ្តាស្មាតហ្វូនអេក្រង់ទំហំតូចៗដូចជា 4 រឺ 4,3៕

ដោយ៖ សិលាប្រភព៖ TTE