កាលពីម្សិលម៉ិញ ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី នឹងនាយករដ្ឋមន្ត្រីបារាំង
Francois Fillon បានចូលរួមពិធីសម្ភោធប្រាសាទបុរាណមួយនៅតំបន់បុរាណវត្ថុវិទ្យាដ៏
ល្បីនៅលើពិភពលោក ស្ថិតនៅភាគខាងពាយព្យប្រទេសកម្ពុជា។

ប្រាសាទបាពួនត្រូវបានកសាងតាំងពីសតវត្សទី11 នៅតំបន់អង្គរ ហើយបានបើកទ្វារ
ឡើងវិញ ឲ្យមហាជនចូលទស្សនាកាលពីថ្ងៃអាទិត្យកន្លងមក បន្ទាប់ពីបានធ្វើការជួសជុល
និងប្រត្យាស្ថាបនា ឡើងវិញអស់រយៈពេលរាប់ឆ្នាំ រួចមក ។

រូបភាពនៅពេលប្រាសាទកំពុងបានជួសជុល
ការប្រត្យាស្ថាបនានេះចាប់ផ្តើមឡើងតាំងពីទសវត្ស ឆ្នាំ1960 ដែលពីមុននោះប្រាសាទ
នេះត្រូវបំផ្លាញ ហើយចោលទំនេរស្ទើរតែទាំងស្រុង។

ក៏ប៉ុន្តែបន្ទាប់មកគំរោងនេះក៏ត្រូវផ្អាកដោយ​សង្គ្រាមផ្ទៃក្នុងកម្ពុជានៅទសវត្ស 1970 ។
រដ្ឋាភិបាលបារាំងបានជួយឧបត្ថម ឲ្យការប្រត្យាស្ថាបនានោះត្រូវបានធ្វើដំណើរវិញនៅ
ឆ្នាំ1995 ។ ប្រាសាទនេះមានរាងសាជីជ្រុង កម្ពស់ប្រហែល 50m ទទឹងប្រហែល 120m។


ប្រភព៖ voanews
ដោយ៖ មិនា .